ភ្នំពេញ ៖ លោកស្រី ណានស៊ី ភេឡូស៊ី ប្រធានសភាសហរដ្ឋអាមេរិក បានបង្ហាញពីគោលបំណង ក្នុងការស្នើឲ្យសភា សហរដ្ឋអាមេរិក ក្លាយជាអ្នកសង្កេតការណ៍ នៅក្នុងអាយប៉ា ដែលជាសភាអន្តរអាស៊ាន ។ នេះគឺជាដំបូងហើយ ដែលសហរដ្ឋអាមេរិក ជាពិសេសសភាអាមេរិក បានដាក់នូវសំណើរខាងលើនេះ។
ការស្នើរនេះ ធ្វើឡើងក្នុងពិធីទទួលទានអាហារថ្ងៃត្រង់រៀបចំដោយ លោកស្រី ណានស៊ី ភេឡូស៊ី ប្រធានសភាសហរដ្ឋអាមេរិក ជូនថ្នាក់ដឹកនាំអាស៊ាន ក្នុងឱកាសចូលរួមកិច្ចប្រជុំកំពូលពិសេស អាស៊ាន-អាមេរិក នៅរដ្ឋធានីវ៉ាស៊ីនតោនឌីស៊ី។
នាឱកាសនោះ លោកស្រី ណានស៊ី ភេឡូស៊ី ក៏បានគូសបញ្ជាក់ចំណុចមួយចំនួន ពាក់ព័ន្ធបញ្ហានៅក្នុងពិភពលោកមួយចំនួនផងដែរ ៖ ទី១-ពាក់ព័ន្ធនឹងការឈ្លានពាន របស់រុស្ស៊ីលើអ៊ុយក្រែន , ទី២-សន្តិសុខលម្ហសមុទ្រ ក៏ដូចជាបញ្ហាសមុទ្រចិនខាងត្បូង ហើយជាពិសេសបញ្ហាសន្តិសុខ ពិភពលោក និង កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ដើម្បីធ្វើយ៉ាងណាឲ្យសហរដ្ឋអាមេរិក ក៏ដូចជាអាស៊ានបន្តមានសុពលភាព ហើយក៏ពិភាក្សា ទៅលើបញ្ហាអាទិភាព ដូចជាការអភិវឌ្ឍ ដោយចីរភាពហើយ និងការកសាងដៃគូភាពជាដៃគូ មានស្ថិរភាពយូរអង្វែង។
លោកស្រីប្រធានសភាអាមេរិក ក៏បានលើកឡើងផងដែរ ពីការប្ដេជ្ញាចិត្តក្នុងការបន្ត ជាមួយអាមេរិកនិងអាស៊ាន ៕