ភ្នំពេញ ៖ ក្មេងប្រុសនាក់ដែលបានបាត់ខ្លួន ក្រោយពីចេញពីផ្ទះនៅខេត្តសៀមរាប ត្រូវបានសមត្ថកិច្ច រកឃើញនៅចំណុចបរិវេណកោះពេជ្រ រាជធានីភ្នំពេញ នាព្រឹកថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២២។

បើតាមការផ្សាយ របស់អគ្គស្នងការដ្ឋាន នគរបាលជាតិ គឺបន្ទាប់ទទួលបានព័ត៌មាន ពីស្នងការដ្ឋាននគរបាលខេត្តសៀមរាប មានករណីក្មេងចំនួន២នាក់ ចេញពីផ្ទះនៅខេត្តសៀមរាប នៅម៉ោង៦ព្រឹកថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២២២ កម្លាំងប៉ុស្តិ៍នគរបាល រដ្ឋបាលទន្លេបាសាក់ សហការជាមួយសន្តិសុខ កោះពេជ្រ បានចុះត្រួតពិនិត្យនៅក្នុងបរិវេណកោះពេជ្រ ហើយបានឃើញក្មេងទាំង២ រួចក៏នាំមកសួរនាំ និងឲ្យស្នាក់នៅ ក្នុងស្នាក់ការសន្តិសុខកោះពេជ្រ ជាបណ្តោះអាសន្ន ដើម្បីទំនាក់ទំនងក្រុមគ្រួសារ របស់ក្មេងទាំង២នាក់ ។

បន្ទាប់មក កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលទន្លេបាសាក់ បានប្រគល់ក្មេងទាំងពីរជូនទៅឪពុកបង្កើត យកទៅស្រុកកំណើតវិញហើយ ៕



