ព័ត៌មានជាតិ

សម្តេចតេជោ ឲ្យប្រែកក្លាយមន្ទីរពេទ្យហ្លួងម៉ែ ទៅជាមន្ទីរពេទ្យ ជំនាញព្យាបាលជំងឺមហារីក

ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា បានចេញបទបញ្ជា ឲ្យក្រុមមន្រ្តីសុខាភិបាល ប្រែក្លាយមន្ទីរពេទ្យហ្លួងម៉ែ ឲ្យទៅជាមន្ទីរពេទ្យជំនាញ ព្យាបាលជំងឺមហារីក ដោយត្រូវបំពាក់ឧបករណ៍សំភារៈបរិក្ខា ទៅតាមជំនាញ ។

សម្តេចតេជោបានថ្លែងបន្តថា ត្រូវធ្វើយ៉ាងណា ឲ្យមន្ទីរហ្លួងម៉ែ ក្លាយទៅជាមន្ទីរពេទ្យមហារីក ដោយក្រុមមន្រ្តីជំនាញចូលទៅរៀបចំ ជាបណ្តើៗទៅ ដោយមិនចាំបាច់ ដាក់អ្នកជំងឺកូវីដទៀតទេ ត្រូវដាក់ផ្នែកទាក់ទិន នឹងការព្យបាលមហារីកតែម្តង ។

សម្តេចឲ្យដឹងទៀតថា ពលរដ្ឋកម្ពុជាឲ្យមានជំងឺមហារីក គឺធ្វើដំណើរទៅព្យាបាល នៅក្រៅប្រទេសហើយ ដូច្នេះត្រូវជ្រើសរើសអ្នកឯកទេស បញ្ចូលទៅដើម្បីធ្វើការ នៅមន្ទីរពេទ្យហ្លួងម៉ែ ។

ជាមួយគ្នានេះ សម្តេចក៏បានប្រកាសថា កម្ពុជាក៏បាននិងកំពុងរៀបចំ កសាងមន្ទីរពេទ្យមួយទៀត ដែលមានសមត្ថភាពដាក់បានមួយម៉ឺនគ្រែ ៕

To Top