ភ្នំពេញ៖ បុរសម្នាក់បើកត្រាក់ទ័រជាន់មីនតោន បណ្តាលឲ្យផ្ទុះស្លាប់ នៅចំណុចខាងលិច ភូមិស្ទឹងខៀវតេជោ ឃុំស្រអែម ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ នាថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២២នេះ។
យោងតាមអាជ្ញាធរមីន បានឱ្យដឹងថា ជនរងគ្រោះ មានឈ្មោះ រី លីន ភេទប្រុស អាយុ២៩ឆ្នាំ រស់នៅភូមិអន្លង់វែង ឃុំកន្ទួត ស្រុកជាំក្សាន្ត។។សាកសព ត្រូវបាន ឳពុកម្តាយ យកទៅធ្វើបុណ្យនៅផ្ទះតាមប្រពៃណី។
ឆ្លៀតក្នុងឱកាសនេះអាជ្ញាធរមីន សូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ សូមកុំចូលទៅតំបន់ណាដែលមិនដឹងប្រវត្តិច្បាស់ លាស់ និងត្រូវសាកសួរអាជ្ញាធរមូលដ្ឋានមុនចូលតំបន់នោះ និងសូមកុំប៉ះពាល់នៅពេលឃើញមីន និងគ្រាប់មិនទាន់ផ្ទុះ ហើយត្រូវរាយការណ៍ជាបន្ទាន់ដល់អាជ្ញាធរមានសមត្ថកិច្ច និងប្រតិបត្តិករបោសសម្អាតមីនដែលនៅជិតទីនោះ ដើម្បីយកគ្រាប់ទាំងនោះទៅកំទេចចោល៕



