ព័ត៌មានជាតិ

ជម្រះបណ្តឹង សារទុក្ខពិរុទ្ធជន២នាក់ ពាក់ព័ន្ធនឹងការព្រួតគ្នាកាប់សម្លាប់ បុរសម្នាក់ ដោយរឿងគំនុំនៅ ខេត្តព្រៃវែង

ភ្នំពេញ: តុលាការកំពូលកាលពីព្រឹកថ្ងៃទី ២៣ ខែ ឧសភា ឆ្នាំ ២០២២ នេះ បានបើកសវនាការជំនុំជម្រះ លើកបណ្តឹងសារទុក្ខ របស់ពិរុទ្ធ ចំនួន ២នាក់ ជាប់ពាក់ព័ន្ធនឹងបទល្មើស ឃាតកម្មគិតទុកជាមុន ដោយធ្វើសកម្មភាព កាប់សម្លាប់បុរសរងគ្រោះម្នាក់ បណ្តាលអោយបាក់ជើងសងខាងនិងបែកក្បាល និង ត្រូវ បានស្លាប់យ៉ាងអាណោចអាធ័ម ប្រព្រឹត្តនៅ ភូមិចុងក្រូច ឃុំរាប ស្រុកពារាំង ខេត្តព្រៃវែង អំឡុងឆ្នាំ ២០១៧ ។

លោក ឃឹម ប៉ុណ្ណ ជាប្រធានចៅក្រមប្រឹក្សាជំនុំជម្រះនៃ តុលាការកំពូល បានថ្លែងអោយដឹងថា ជនជាប់ចោទ ទាំង២នាក់មាន ឈ្មោះ ពឿន ពី ភេទប្រុស អាយុ ១៨ ឆ្នាំ និង ម្នាក់ទៀត មានឈ្មោះ មី មីត ភេទប្រុស អាយុ ២២ ឆ្នាំ ។

ចំណែកឯ ជនរងគ្រោះ ឈ្មោះ រី ដារ៉ា ភេទប្រុស មានទីលំនៅ ភូមិចុងក្រូច ឃុំរាប ស្រុកពារាំង ខេត្តព្រៃវែង។

នៅក្នុងសំណុំរឿងក្តីនេះ សាលាដំបូងខេត្ត ព្រៃវែងកាលពីថ្ងៃ ទី ២៣ ខែ កញ្ញា ឆ្នាំ ២០២០ បានកាត់ទោស ជនជាប់ចោទ ទាំង៣នាក់ ដាក់ពន្ធនាគារ ក្នុងម្នាក់ៗ កំណត់ ២០ ឆ្នាំ និង បង្គាប់ឱ្យ ពួកគេ ត្រូវរួមគ្នា សងជម្ងឺចិត្ត ចំនួន ៥០ លានរៀល ទៅក្រុមគ្រួសាររបស់ ជនរងគ្រោះ ដែលជាភាគី ដើមបណ្ដឹង។

ជនជាប់ចោទទាំង២ ត្រូវជាប់ចោទពីបទ: ” ឃាតកម្មគិតទុកជាមុន ” តាមមាត្រា ២០០ នៃក្រមព្រហ្មទណ្ឌ ។ តែពួកគេបានប្តឹងរឧទ្ទរណ៍។

សាលាឧទ្ធរណ៍ បានតម្កល់ទណ្ឌកម្មរបស់ពួកគេ ហើយពួកគេក៏បានបន្តប្តឹងសារទុក្ខ មកកាន់តុលាការកំពូល។

តុលាការកំពូលនឹងប្រកាសដីកា លើសំណុំរឿងក្តីនេះ នៅព្រឹកថ្ងៃទី ៦ ខែ មិថុនា ឆ្នាំ ២០២២ ខាងមុខនេះ៕ដោយ: លីហ្សា

To Top