ភ្នំពេញ៖ រដ្ឋបាលរាជធានីភ្នំពេញ នៅរសៀលថ្ងៃទី២៣ឧសភា នេះ បានធ្វើពិធីក្រុងពាលីជាកិច្ចមង្គល តាមបែបសាសនា ដើម្បីសុំម្ចាស់ទឹកម្ចាស់ដី ត្រៀមបើកការដ្ឋានសាងសង់ស្ថានីយ ប្រព្រឹតកម្មកាកសំណល់ភក់បង្គន់ របស់គម្រោងគ្រប់គ្រងសំណល់ភក់បង្គន់ ក្នុងរាជធានីភ្នំពេញក្រោមជំនួយរបស់សមាគមAIMF ។
ពិធីក្រុងពាលី នាល្ងាចនេះ ធ្វើឡើងក្រោមវត្តមាន លោក ហួត ហៃ អភិបាលរងរាជធានីភ្នំពេញ និងលោក ឃឹម ស៊ុនសូដា អភិបាលខណ្ឌកំបូល ខណៈពិធីបើកការដ្ឋានសាងសង់ជាផ្លូវការ ត្រូវធ្វើឡើងនៅថ្ងៃទី២៤ឧសភា ក្រោមអធិបតីភាព លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងលោក ព្យែរ ប៊ៃយ៉េ លេខាធិការដ្ឋានអចិន្ត្រៃយ៍ នៃសមាគមអន្តរជាតិអភិបាលក្រុង ប្រើប្រាស់ភាសាបារាំង (AIMF) ។
គួរបញ្ជាក់ថា ទីតាំងស្ថានីយប្រព្រឹត្តកម្មនេះ សាងសង់លើផ្ទៃដី៣ហិកតា ស្ថិតនៅភូមិភ្លើងឆេះរទេះ ក្នុងសង្កាត់ភ្លើងឆេះរទេះ ខណ្ឌកំបូល នាប៉ែងខាងត្បូងឈៀងខាងលិច ដែលជាការរួមចំណែកកាត់បន្ថយជាតិពុល ដែលធ្វើអោយប៉ះពាល់ដល់បរិស្ថាន ជុំវិញ និងជីវភាពរស់នៅប្រចាំថ្ងៃ ក៏ដូចជាសុខមាលភាព របស់ប្រជាពលរដ្ឋ ក្នុងទីក្រុង មុននឹងបង្ហូរចូលទៅបឹង,ទន្លេធម្មជាតិ។
គួរបញ្ជាក់ផងដែរថា កាលពីព្រឹកថ្ងៃ២៣ ឧសភា រដ្ឋបាលរាជធានីភ្នំពេញ ទើបបានចុះហត្ថលេខា ជាមួយសមាគមAIMF លើការងារផែនការ ត្រៀមបំរុងសំរាប់ឆ្លើយតប សង្គ្រោះបន្ទាន់ គ្រោះមហន្តរាយ, យុទ្ធសាស្ត្រ គ្រប់គ្រងសំណល់ភក់បង្គន់ និងផែនទីបង្ហាញផ្លូវយុទ្ធសាស្ត្រ ស្ដីពីទីក្រុងឆ្លាតវៃ និងមានចីរភាព៕







Warning: Attempt to read property "term_id" on false in /var/www/dap-news.com/htdocs/wp-content/themes/flex-mag/functions.php on line 999
