ខេត្តកណ្តាល ៖ កម្ពុជាកំពុង វិឌ្ឍន៍ខ្លួនយ៉ាងឆាប់រហ័ស គួរឲ្យកត់សម្គាល់ សម្រាប់ការវិនិយោគ លើវិស័យយាន ជំនិះអគ្គិសនី ការកសាងហេដ្ឋារដ្ឋាសម្ព័ន្ធ សម្រាប់ការសាកថ្ម និងស្ថានីយប្តូអាគុយ ដើម្បីឈានទៅរកអភិវឌ្ឍន៏បៃតង ដោយគ្មានផ្សែងបំពុលនាឆ្នាំ ២០៥០ ក្នុងតំបន់អាស៊ីអាគ្នេយ៏ និងពិភពលោក។
នៅថ្ងៃទី ២៤ ខែឧសភា ឆ្នាំ ២០២២ ក្រុមហ៊ុនអនៀន ម៉ូប៊ីលីធី ឯ.ក បានប្រារព្ធពិធីសម្ពោធ រោងចក្រ អនៀន ម៉ូប៊ីលីធី របស់ខ្លួនជាផ្លូវការ ដែលជារោង ចក្រផ្គុំតំឡើង ទោចក្រយានយន្ត និងត្រីចក្រយានយន្តអគ្គិសនី ដែលមានទំហំសាច់ប្រាក់វិនិយោគ ប្រមាណជាង ២០ លានដុល្លារអាមេរិក។
ពិធីសម្ពោធនេះបានធ្វើឡើង នៅរោងចក្រ អនៀន ម៉ូប៊ីលីធី ក្នុងទំហំផ្ទៃដីប្រមាណ ២ ហិកតា ស្ថិតក្នុងតំបន់សេដ្ឋកិច្ចពិសេស សុវណ្ណភូមិ ស្រុកកៀនស្វាយ ខេត្តកណ្តាល ប្រទេសកម្ពុជា តាមបណ្តោយផ្លូវជាតិលេខ១ កំពុងបន្តផ្តល់ឱកាសការងារ ដល់ប្រជាពលរដ្ឋកម្ពុជារាប់រយនាក់ និងជំរុ ញការផលិតឲ្យដល់ ៣០០០ គ្រឿង តាមផែនការសម្រាប់ឆ្នាំ ២០២២-២០២៣ ។
ជាមួយវិសាលភាពរោងចក្រ ដ៏ធំនៅកម្ពុជា និងការរៀបពិធីសម្ពោធដ៏ធំ យើងឃើញមានការចូលរួមយ៉ាងច្រើន កុះករពីសំណាក់តំណាង រដ្ឋាភិបាល លោក ទា ជុប រដ្ឋលេខាធិការ ក្រសួងបរិស្ថាន អ្នកវិនិយោគទុន ពីប្រទេសកូរ៉េ សិង្ហបុរី និងអន្តរជាតិ ដៃគូពាណិជ្ជកម្មក្នុង និងក្រៅស្រុក របស់ក្រុមហ៊ុនអនៀន ម៉ូប៊ីលីធី តារា អ្នកសារព័ត៌មានជាតិ និងអន្តរជាតិ ព្រមទាំងភ្ញៀវកិត្តិយសសំខាន់ៗ ពីសំណាក់ដៃគូសហការ របស់ខ្លួន ដែលមានដូចជា៖ -Central, SV Investment, TADA, Shinhan Bank, Smart, Prince Bank, Fairplus Supermarket, Circle K, TotalEnergies, and PTT Cambodia ភ្ញៀវជាតិអន្តរជាតិ ព្រមទាំងអ្នកសារព័ត៌មានជាតិ និងអន្តរជាតិប្រមាណ ៤០០ នាក់ ។
ស្របគ្នាក្នុងពិធីបើកសម្ពោធនេះ ក្រុមហ៊ុន MVL Energy Investment Company នៃក្រុមហ៊ុន អនៀន ម៉ូប៊ីលីធី ឯ.ក បានចុះអនុស្សរណៈ នៃការយោគយល់ ជាមួយក្រុមហ៊ុន Central ស្តីអំពី គម្រោងផលិតយាន ជំនិះដឹកទំនិញ ខ្នាតតូចដែលប្រើថាមពលអគ្គិសនី ដើម្បីជម្រុញឲ្យមានការលើកកម្ពស់ការ ប្រើប្រាស់យានយន្តអគ្គិសនី ឲ្យកាន់តែច្រើនឡើង បន្ថែមទៀត ។
លោក Kay Woo ស្ថាបនិក និង នាយកប្រតិបត្តិក្រុមហ៊ុនអនៀន ម៉ូប៊ីលីធី មានប្រសាសន៍ក្នុងកម្មវិធីថា យើងកំពុងរៀបចំផ្តល់សេវាកម្ម នៃយានជំនិះអគ្គិសនី ទាំង មូលរាប់ចាប់ តាំងពីទោចក្រក្រ យានយន្តរហូតដល់ត្រីចក្រក្រយានយន្ត (កង់បីអគ្គិសនី) ជាមួយនឹងស្ថានីយសំខាន់ៗ របស់យើង។ បច្ចុប្បន្ន យើង កំពុងបន្តសិក្សា ដើម្បីអនុវត្តន៍ឈាន ដល់ការពង្រីកយានជំនិះ ជារថយន្តប្រើដោយថាមពលអគ្គិសនីផងដែរ។ ជាមួយបេសកកម្មដ៏មុតមាំ របស់យើង គឺយើងបន្តធ្វើការផ្លាស់ប្តូរកម្ពុជា ទាំងមូលឲ្យក្លាយជាប្រទេសដែលនាំមុខ គេក្នុងការប្រើប្រាស់យានជំនះ ប្រើដោយថាមពលអគ្គិសនី។
ក្រុមហ៊ុនអនៀន ម៉ូប៊ីលីធី ឯ.ក ជាក្រុមហ៊ុន មានរោងចក្រផ្គុំតំឡើង ទោចក្រយានយន្ត និងត្រីចក្រយានយន្តអគ្គិសនី ដែលអាចបង្កើនចង្វាក់ផលិតកម្ម យានយន្តអគ្គិសនីកាន់តែច្រើន និងផ្តល់ឱកាសការងារ ជាង ៥០០ កន្លែងតាមផែនការឆ្នាំ ២០២៥ ហើយបច្ចុប្បន្នក៏បានបើកដំណើរ ការស្ថានីយមេហ្គា របស់ខ្លួនចំនួន ១កន្លែង និងអនុស្ថានីយប្តូរអាគុយ ចំនួន ៣ កន្លែង និងអនុស្ថានីយដៃគូចំនួន ៦ កន្លែងបច្ចុប្បន្នសរុប រួមមានដល់១០ស្ថានីយ និងបន្តពង្រីកជាបន្តបន្ទាប់ តាមផែនការរបស់ក្រុមហ៊ុន នៅទីក្រុងភ្នំពេញ និងតាមបណ្តាខេត្តផ្សេងៗ ជុំវិញប្រទេសកម្ពុជា ។
ក្រុមហ៊ុនអនៀន ម៉ូប៊ីលីធីជាក្រុមហ៊ុន ដែលមានបុត្រសម្ព័ន្ធ រួមជាមួយក្រុមហ៊ុន TADA ជាកម្មវិធី កក់ការ ធ្វើដំណើរ តាមទូរស័ព្ទដៃជាមួយ បច្ចេកវិទ្យាឈានមុខគេ នៅកម្ពុជា ។ ថ្មីៗនេះជាមួយកំណើន នៃការគាំទ្រដ៏ច្រើន កាលពីពេលថ្មីៗ ពីសំណាក់ អ្នកដំណើរ ក្នុងស្រុក និងជនបរទេសនៅកម្ពុជា ដែលស្រលាញ់បរិស្ថាន ចាប់តាំងពីដាក់ឲ្យដំណើរការមុខងារថ្មី នៃកង់បីអគ្គិសនី នៅលើកម្មវិធីTADAកាលពីពេលកន្លងមក។
នេះជាកិច្ចចាប់ផ្តើម នៃការផ្លាស់ប្តូរដ៏អស្ចារ្យមួយទៀត សម្រាប់ប្រទេសកម្ពុជា និងពិភពលោក ក្នុងការឆ្ពោះទៅកាន់ អនាគតនៃយានជំនិះ គ្មានផ្សែងបំពុល និងលើកកម្ពស់បន្ថែម ក្នុងការប្រើប្រាស់យានជំនិះអគ្គិសនីក្នុងប្រទេសកម្ពុជាជាមួយការជម្រុញ ឲ្យមានហេដ្ឋារចនាសម្ព័ន្ធសាកថ្ម និងប្តូរអាគុយ បន្ថែមទៀត ដើម្បីជម្រុញ ប្រទេសកម្ពុជា និងពិភពលោករបស់យើងកាន់តែប្រសើរ សម្រាប់បច្ចុប្បន្ន និងអនាគត សម្រាប់មនុស្សជំនាន់ក្រោយ ៕