ភ្នំពេញ ៖ ព្រះអង្គម្ចាស់ក្សត្រី ស៊ីសុវត្ថិ នារីបូង៉ា ព្រះរាជបុត្រី នៃព្រះករុណា ព្រះបាទសម្តេចព្រះ ស៊ីសុវត្ថិ មុនីវង្ស ព្រះបរមខត្តិយកោដ្ឋ និងអ្នកម្នាង នារី ស៊ីសាម៉ន បានសោយព្រះពិលាល័យ នាថ្ងៃទី ២៦ ខែឧសភា ឆ្នាំ២០២២ ដោយជរាពាធ។ នេះបើតាមហ្វេសប៊ុក Royal Du Cabodge។


ព្រះអង្គម្ចាស់ក្សត្រី ស៊ីសុវត្ថិ នារីបូង៉ា ព្រះប្រសូតនៅថ្ងៃទី១០ ខែកញ្ញា ឆ្នាំ១៩៣៥ នារាជធានីភ្នំពេញ ព្រះអង្គម្ចាស់ក្សត្រី ជាព្រះរាជបុត្រីចុងក្រោយបង្អស់ នៃព្រះករុណា ព្រះបរមខត្តិយកោដ្ឋ ដែលគង់មានព្រះជន្មមកដល់សព្វថ្ងៃនេះ ៕


Warning: Attempt to read property "term_id" on false in /var/www/dap-news.com/htdocs/wp-content/themes/flex-mag/functions.php on line 999
