១-ស្នើស្ថាប័ន វិទ្យាស្ថានគណនេយ្យ និងសវនករកម្ពុជា (Kicpaa) បើកសាលាផ្ទាល់ខ្លួន ដើម្បីបណ្តុះបណ្តាលនិស្សិតបំពេញតម្រូវការរបស់ខ្លួនដែលចង់បាន។ គ្រឹះស្ថានឧត្តមសិក្សា មិនមែនជាស្ថាប័នផលិតនិស្សិតបំពេញតម្រូវការតែKicpaa ចង់បាននោះទេ។
២-ស្នើស្ថាប័នKicpaa អំពាវនាវទៅលើសមាជិករបស់ខ្លួនដែលជាក្រុមហ៊ុនសវនកម្មឯករាជ្យ តម្លើងប្រាក់បៀវត្សរ៍ដល់បុគ្គលិករបស់ខ្លួនឲ្យសមស្របទៅនឹងចំណូលដែលទទួលបាន។
៣-ស្នើស្ថាប័នKicpaa អំពាវនាវទៅលើសមាជិករបស់ខ្លួនដែលជាក្រុមហ៊ុនសវនកម្មឯករាជ្យជ្រើសនិស្សិតចូលតំបូងក្នុងតម្លៃ 1,000$ យ៉ាងទាបបំផុត ដើម្បីឲ្យក្រុមហ៊ុនសវនកម្មឯករាជ្យទាំងនេះ មានលទ្ធភាពទទួលបាននូវនិស្សិតពូកែៗចូលទៅដាក់ពាក្យ។
៤-ស្នើស្ថាប័នKicpaa បើកទ្វារទូលាយឲ្យសមាគមគ្រឹះស្ថានឧត្តមសិក្សាដែលទស្សនវិស័យលើជំនាញនេះចូលរួមផ្តល់មតិក្នុងក្រុមប្រឹក្សាKicpaa ។
សមាគមគ្រឹះស្ថានឧត្តមសិក្សាកម្ពុជា នឹងកោះប្រជុំសម្រេចចេញសេចក្តីជាបន្ទាន់នូវសំណើនេះ ជូនដល់មតិជាតិ និងអន្តរជាតិបានជ្រាបក្នុងពេលដ៏ឆាប់ខាងមុខ។