Update: នាយករដ្ឋមន្រ្តីកាណាដា លោក Justin Trudeau បានប្រកាសពីការបង្កកលើកម្មសិទ្ធិកាំភ្លើង នៅក្នុងប្រទេសកាណាដា ដែលនឹងហាមឃាត់ការនាំចូល និងលក់របស់ពួកគេ ប្រកបដោយប្រសិទ្ធភាព បន្ទាប់ពីមានការបាញ់ប្រហារដ៏ធំនិងជាបន្តបន្ទាប់ នៅសហរដ្ឋអាមេរិក នាពេលថ្មីៗនេះ។ នេះបើតាមការផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន បារាំង AFP នៅមុននេះបន្តិច។
លោក Trudeau បានប្រាប់សន្និសីទសារព័ត៌មាន ដោយមានការចូលរួមពីក្រុមគ្រួសារ និងមិត្តភ័ក្តិជាច្រើននាក់ នៃជនរងគ្រោះនៃអំពើហិង្សាដោយកាំភ្លើងថា “យើងកំពុងណែនាំច្បាប់ ដើម្បីអនុវត្តការបង្កក នៅទូទាំងប្រទេស លើភាពជាម្ចាស់កាំភ្លើង”។
លោកបានបន្តថា «អ្វីដែលមានន័យគឺថា វានឹងលែងមានលទ្ធភាពទិញ លក់ ផ្ទេរ ឬនាំចូលកាំភ្លើងគ្រប់ទីកន្លែងក្នុងប្រទេសកាណាដា»។
ប៉ុន្មានថ្ងៃបន្ទាប់ពីការបាញ់ប្រហារដ៏អាក្រក់បំផុតរបស់ប្រទេសកាណាដា បានធ្វើឱ្យមនុស្ស ២៣នាក់ ស្លាប់ នៅជនបទ Nova Scotia ក្នុងខែមេសា ឆ្នាំ ២០២០ រដ្ឋាភិបាលកាណាដា បានហាមឃាត់អាវុធប្រភេទយោធា ១.៥០០ ប្រភេទ ឬប្រភេទកាំភ្លើងវាយប្រហារ។
ប៉ុន្តែលោក Trudeau បានទទួលស្គាល់ កាលពីថ្ងៃចន្ទថា អំពើហិង្សាដោយកាំភ្លើង នៅតែបន្តកើនឡើង។
ទីភ្នាក់ងារស្ថិតិរបស់រដ្ឋាភិបាល បានរាយការណ៍ កាលពីសប្តាហ៍មុនថា ឧក្រិដ្ឋកម្មហិង្សាទាក់ទងនឹងអាវុធមាន ចំនួនតិចជាង បីភាគរយ នៃឧក្រិដ្ឋកម្មហិង្សាទាំងអស់ នៅក្នុងប្រទេសកាណាដា។
ប៉ុន្តែចាប់តាំងពីឆ្នាំ ២០០៩មក អត្រាកាំភ្លើងក្នុងមនុស្សម្នាក់ ដែលត្រូវបានចង្អុលទៅនរណាម្នាក់ បានកើនឡើងជិតបីដង ខណៈដែលអត្រាកាំភ្លើង ត្រូវបានបាញ់ដោយចេតនា បណ្តាលឱ្យស្លាប់ ឬរបួសគឺកើនឡើង ៥ ដង។
ស្ទើរតែ ២ ភាគ៣ នៃឧក្រិដ្ឋកម្មកាំភ្លើង នៅក្នុងតំបន់ទីក្រុងពាក់ព័ន្ធនឹងកាំភ្លើង។
ប្រែសម្រួលដោយ៖ សយ សុភា