ព័ត៌មានជាតិ

សាលាឧទ្ទរណ៍ តម្កល់ទោសបុរសជាប់ចោទម្នាក់ ជាប់គុក ៣០ឆ្នាំ ពាក់ព័ន្ធនឹងការសម្លាប់សង្សារ ដោយរឹតកនឹងខ្សែភ្លើង

ភ្នំពេញ: សាលាឧទ្ធរណ៍ រាជធានីភ្នំពេញ កាលពីព្រឹកថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២២នេះ បានប្រកាសសាលដីកាតម្កល់ទោស បុរសជាប់ចោទម្នាក់ ជាប់គុកកំណត់ ៣០ឆ្នាំ ជាប់ពាក់ព័ន្ធអំពី ឃាតកម្មគិតទុកជាមុន ដោយយកខ្សែភ្លើងរឹតកសម្លាប់សង្សារខ្លួនឯង រួចយកសាកសពរបស់នាង ទៅបោះចោលនៅសង្តាត់ភ្នំពេញថ្មី ហើយត់គេចខ្លួន។

អំពីឃាតកម្មដ៏ឃោរឃៅនេះ បានកើតឡើង នៅក្នុងបុរីប៉េងហួត សង្តាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ កាលពីឆ្នាំ២០១៦។

លោក ប្លង់ សំណាង ជាប្រធានចៅក្រមប្រឹក្សាជំនុំជម្រះ នៃ សាលាឧទ្ទរណ៍ រាជធានីភ្នំពេញ បានអោយដឹងថា ជនជាប់ចោទរូបនេះ មានឈ្មោះ យ៉េន សុបញ្ញា អាយុ ៣២ឆ្នាំ ភេទប្រុស មុខរបរមិនពិតប្រាកដ មានទីលំនៅ សង្តាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។

លោកចៅក្រមបានបន្ថែមថា នៅក្នុងសំណុំរឿងនេះ ឈ្មោះ យ៉េន សុបញ្ញា ត្រូវបានសាលាដំបូង រាជធានីភ្នំពេញ កាលពីថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០១៧ ផ្តន្ទាទោស ដាក់ពន្ធនាគារ កំណត់ ៣០ ឆ្នាំ ពីបទ: ឃាតកម្មគិតទុកជាមុខ តាមមាត្រា ២០០ នៃក្រុមព្រហ្មទណ្ឌ។ តែគាត់ ប្តឹងឧទ្ធរណ៍ ។

ជនជាប់ចោទឈ្មោះ យ៉េន សុបញ្ញ ត្រូវបានសមត្ថកិច្ចនគរបាលចាប់ខ្លួន កាលពីថ្ងៃទី ១៥ ខែ វិច្ឆិកា ឆ្នាំ ២០១៦ សង្តាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ ៕

ដោយ: លីហ្សា

To Top