រីយ៉ូឌឺចាណេរ៉ូ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២២ថា រដ្ឋាភិបាលប្រចាំនៅតំបន់ បានឲ្យដឹងកាលពីថ្ងៃចន្ទថា ចំនួនអ្នកស្លាប់ដោយសារ ភ្លៀងធ្លាក់យ៉ាងគំហុកនៅក្នុងរដ្ឋ Pernambuco ប្រទេសប្រេស៊ីល បណ្តាលឲ្យមានអ្នកស្លាប់កើនឡើងដល់ ៩១នាក់ហើយ ទន្ទឹមនឹងនេះដែរ ពលរដ្ឋ ២៦នាក់នៅតែបាត់ខ្លួនដដែល និងពលរដ្ឋជាង ៥.០០០នាក់ត្រូវបានជម្លៀសខ្លូនចេញ ។
ចាប់តាំងពីសប្តាហ៍មុន រដ្ឋ Pernambuco បានរងគ្រោះដោយសារភ្លៀងធ្លាក់យ៉ាងខ្លាំង ដែលបង្កជាគ្រោះទឹកជំនន់ និងគ្រោះបាក់ដី ដែលបានកប់ផ្ទះជាច្រើនខ្នង ដែលដំបូងឡើយបង្កការប៉ះពាល់មកលើរដ្ឋធានី Recife និងតំបន់ទីក្រុងមេត្រូប៉ូលីតែន របស់ខ្លួនទៀតផង ។
ភ្លៀងបានធ្លាក់ចុះនៅចុងសប្តាហ៍ បង្កឲ្យពលរដ្ឋស្លាប់ ៨៦នាក់ និងបន្ថែម១៤នាក់ទៀត នៅក្នុងក្រុងមេត្រូប៉ូលីតែន នៅរដ្ឋ Pernambuco ក្នុងនោះរាប់ទាំងរដ្ឋធានី Recife នឹងប្រកាសអំពីស្ថានភាពស្ថិតភាពអាសន្ន ។
កាលពីថ្ងៃចន្ទម្សិលមិញ លោកប្រធានាធិបតី Jair Bolsonaro បានចុះពិនិត្យទីតាំងកើតហេតុ ដោយបានធ្វើការប្រកាសថា រដ្ឋាភិបាលសហព័ន្ធនឹងផ្តល់ ប្រាក់ឧបត្តម្ភប្រមាណ ២១០.៦លានដុល្លារអាមេរិក សម្រាប់ធ្វើការស្តារឡើងវិញនៅក្នុងតំបន់ដែល របស់នូវផលប៉ះពាល់ ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា