ព័ត៌មានជាតិ

ពីងងឹតមកភ្លឺ ភូមិព្រៃស្នួល តែត្រូវវះកាត់!

*គោរពដឹងគុណ រដ្ឋបុរសសន្តិភាព សម្តេចតេជោ ហ៊ុន សែន «បិតាស្ថាបនិកទស្សនៈវិជ្ជា នយោបាយ ឈ្នះ ឈ្នះ ២៩ ធ្នូ ១៩៩៨»

ភ្នំពេញ៖ នៅក្នុងបទពិសោធន៍រយៈពេលជាង១ឆ្នាំ ដែលផ្សាភ្ជាប់ខ្លួនទៅនឹងប្រជាពលរដ្ឋនៅតាមជនបទ លោក សយ សុភាព អគ្គនាយកសារព័ត៌មាន ដើមអម្ពិល និងជាប្រធានសមាគម អ្នកសារព័ត៌មាន កម្ពុជា-ចិន បានបង្ហាញនូវបញ្ហាក៏ដូចជាកង្វល់មួយចំនួន ដែលបង្កឱ្យមានការថ្នាំថ្នាក់ដាក់គ្នា រវាងប្រជាពលរដ្ឋនិងអាជ្ញាធរភូមិឃុំ។

នៅលើគេហទំព័រហ្វេសប៊ុក នៅថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២២នេះ លោក សយ សុភាព បានសរសេរយ៉ាងដូច្នេះថា “រយៈពេលជាងមួយឆ្នាំ បានកន្លងផុតទៅដែលលោក បានមករស់នៅទីជនបទស្រុកខ្មែរ បើទោះបីមិនឆ្ងាយ ពីរាជធានីភ្នំពេញ( ចតុមុខមង្គល) ក៏ដោយ។ ខ្ញុំបានរៀនសូត្ររបៀបរស់នៅស្រុកស្រែនិង បានបទពិសោធន៏ជាច្រើន។ មិនតែប៉ុណ្ណោះខ្ញុំបានស្វែងយល់ ឱ្យដល់ទីជម្រៅរបស់បងប្អូនខ្មែរយើង នៅទីជនបទ…មិនត្រឹមតែភូមិព្រៃស្នួលទេ”។

លោកបន្ថែមថា អ្វីដែលលោកបានមករស់នៅទីនេះ លោកបានចូលរួមវិភាគទានតិចតួចស្តួចស្តើង ជាមួយអ្នកភូមិ និង អាជ្ញាធរចាប់ពីភូមិ ឡើងទៅពិសេសមេឃុំនិងសមាជិក សមាជិកា នៃក្រុមប្រឹក្សាឃុំ(ឃុំរវៀង ស្រុកសំរោង ខេត្ត តាកែវ)។

លោកថា រហូតមកដល់ពេលនេះ ស្ថានភាពក្នុងភូមិល្អប្រសើរ ជាងមុន បើទោះបីទើបបាត់អំពូលសឡា៤គ្រឿង ក៏ដោយបានបំពាក់៣គ្រឿងវិញ ហើយ។ កសាងផ្លូវចូលភូមិបានជិត២គម បំពាក់អំពូលសឡាបានប្រហែល ១៥០គ្រឿង ស្តារ ប្រលាយទឹកជំហ៊ានទីមួយបាន២០០ម៉ែត្រ សម្រាប់យកទឹកពីបឹងបត់រកា ធ្វើស្រែប្រាំងនៅសល់៣០០ម៉ែត្រទៀត បន្តស្តារឆ្នាំក្រោយ ដោយសាររដូវវស្សាមកដល់ ទប់ស្កាត់មិនឱ្យលក់ដីចំណីអូ។ ធ្លាប់បានប្តឹង និងព្រមានអ្នក ល្មើស២ដង។

លោកបាន សហការបានល្អ ជាមួយប្រជាការពារភូមិ ប៉ុស្តន៏នគរបាល ឃុំរវៀង និងមានទំនាក់ ទំនងល្អភាគច្រើន ជាមួយអ្នកភូមិ រួមគ្នាទប់ស្កាត់ជនអនាធិបតេយ្យ។ បង្កើតឱ្យមានមេសហគមន៏ ដើម្បីជួយកសាងភូមិ ឱ្យក្លាយជាតំបន់ទេសចរណ៏។ ឆ្នាំកន្លងរូមលោក (សយ សុភាព) និងអ្នកភូមិ បានរៀបចំពិធីបុណ្យអុំទូក អកអំបុក សំពះព្រះខែ លយប្រទីប បាញ់កាំជ្រួច បង្ហោះគោមកំសាន្តក្នុងភូមិដែលមិនធ្លាប់មានក្នុងភូមិ។ មានអ្នកមកកំសាន្ត៣ថ្ងៃ ជា៣ពាន់នាក់”។

លោក សយ សុភាព គួសបញ្ជាក់ថា “ជាការពិតអ្នកភូមិ ពិតជាអ្នកភូមិខឹងសម្បារ និងជួបការលំបាកខ្លះនៅក្នុងភូមិដែល បញ្ហានេះ មេឃុំត្រូវដោះស្រាយបន្ត ក្រោយជាប់ឆ្នោតជាមេឃុំថ្មី។អ្វីដែលប្រជាពលរដ្ឋ ចង់បានគឺ សេវា ពីក្រោមទទួលយកបាន មិនត្រូវធ្វើខុសពីគោលការណ៏។ សុំបញ្ជាក់តំលៃឱ្យច្បាស់ពេលពលរដ្ឋ ទៅពឹងពាក់(ត្រូវតែបញ្ឈប់)”។

លោកបន្ថែមថា «បទពិសោធន៏ដែលខ្ញុំបានរកឃើញ កំហុសកើតចេញពីក្រោម (មិនទូទៅទេតិចតួច តែត្រូវវះកាត់ក្រោយការបោះឆ្នោត)»។

ឆ្លៀតក្នុងឱកាសនេះ លោក​សយ សុភាព បានអំពាវនាវ ដល់អ្នកចុះមូលដ្ឋានមួយចំនួនតូច ត្រូវមកដល់ភូមិ ឬ ឃុំ ឱ្យកាន់តែច្រើន ពីព្រោះសន្លឹកឆ្នោត ចេញពីពលរដ្ឋនៅមូលដ្ឋានផ្ទាល់តែម្តង។

លោក សយ សុភាព សូមគោរពថ្លែងអំណរគុណដ៏ជ្រាលជ្រៅ ជាទីបំផុត ជូនចំពោះ បិតា ស្ថាបនិកសន្តិភាព «ទស្សនៈវិជ្ជានយោបាយ ឈ្នះ ឈ្នះ ២៩ ធ្នូ ១៩៩៨» រដ្ឋបុរសសន្តិភាព សម្តេចតេជោ ហ៊ុន សែន ដែលបានឧបត្ថម្ភគាំទ្រនិង ផ្តល់ថវិកាដ៏វិសេសវិសាល តាមរយៈលោកផ្ទាល់​ សម្រាប់ជួយអភិវឌ្ឍន៏ភូមិព្រៃស្នួល ឃុំរវៀង។ ជំនួសមុខឱ្យអ្នកភូមិ និង អាជ្ញាធរថ្នាក់មូលដ្ឋាន សូមគោរពអរគុណ សម្តេចបិតាស្ថាបនិក«សន្តិភាព២៩ ធ្នូ ១៩៩៨»។

To Top