នយោបាយ

សន្លឹកឆ្នោត១សន្លឹក ប្រៀបបានទៅនឹង មាសសុទ្ធ សម្រាប់ធ្វើដើមទុន ក្នុងការកសាង ឃុំ-សង្កាត់ (Video)

ភ្នំពេញ​៖ ខណៈពេលការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ-សង្កាត់ អាណត្តិទី៥ ឈានជិតមកដល់ ក្នុងនាមជាម្ចាស់សន្លឹកឆ្នោតម្នាក់ លោក សយ សុភាព បានលើកឡើងថា សន្លឹកឆ្នោត១សន្លឹក ប្រៀបបានទៅនឹងមាសសុទ្ធ ដែលម្ចាស់សន្លឹកឆ្នោតឱ្យដើមទុន យកទៅកសាង ឃុំ-សង្កាត់ របស់ខ្លួនឱ្យរីកចំរើន។

នៅលើបណ្ដាញសង្គមហ្វេសប៊ុក នាថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២២នេះ លោក សយ សុភាព បានសរសេរយ៉ាងដូច្នេះថា «ខ្ញុំបានត្រៀមរួចហើយ ទៅបោះឆ្នោតជ្រើសរើសចៅសង្កាត់ និងក្រុមប្រឹក្សានៅសង្កាត់ ទួលទំពូង២ ខណ្ឌចំការមន រាជធានីភ្នំពេញ»។

លោក សយ សុភាព សង្ឃឹមថាអនាគតចៅសង្កាត់ និង ក្រុមប្រឹក្សានឹងមិនអនុវត្តន៍ផ្ទុយ ទៅនឹងកិច្ចសន្យាដែលបានសន្យា ពេលបោះឆ្នោតទេ។

លោកចង់និយាយថា មិនរកលេសកោសរូស ឬបង្កការលំបាកទេ ហើយក៏មិនត្រូវស្គាល់ តែពេលបោះឆ្នោតដែរ។

លោក សយ សុភាព គួសបញ្ជាក់ថា «សន្លឹកឆ្នោត១សន្លឹកប្រៀប បានទៅនឹងមាសសុទ្ធ ដែលម្ចាស់សន្លឹកឆ្នោតឱ្យដើមទុន យកទៅកសាង ឃុំ-សង្កាត់ របស់ខ្លួនឱ្យរីកចំរើន»។

លោកបន្ថែមថា មិនត្រូវកំណត់ឱ្យបង់ប្រាក់ តាមការទាមទារទេ ខ្ញុំបានជួបនៅមូលដ្ឋានរបស់ខ្ញុំ ហើយ(មេភូមិមួយចំនួនតូនចទេ)។

សូមបញ្ជាក់ថា ប្រទេសកម្ពុជា នឹងរៀបចំការបោះឆ្នោត ជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៥ នៅថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២២ នាពេលខាងមុខ ដោយមានគណបក្សនយោបាយចំនួន១៧ បានចូលរួម៕

To Top