ព័ត៌មានជាតិ

ធ្យូងអត់ប៉ាស្ព័រ ត្រៀមលោតចូលក្នុងទូកកាណូតឆ្លងដែន ចូលទៅប្រទេសវៀតណាម នៅស្រុកកំពង់រោទិ៍

ស្វាយរៀង៖ មានរថយន្តធុនធំប្រភេទយីឌុបចំនួន០៤គ្រឿង បានដឹកធ្យូងមកទម្លាក់នៅមាត់ប្រឡាយទាហាន ត្រៀមលើកដាក់ចូលក្នុងទូកកាណូតយួន ដើម្បីឆ្លងដែនទៅប្រទេសយួន សមត្ថកិច្ចឆ្លើយថា មិនដឹងជា របស់ក្រុមហ៊ុនណាទេ ហើយមានច្បាប់ឬអត់ច្បាប់ក៏មិនដែងដែរ។


ករណីឈ្មួញដឹកធ្យូងមកទម្លាក់បម្រុងចេញទៅ ប្រទេសយួននេះបានកើតឡើងរយៈពេល២ថ្ងៃ មកហើយ ចាប់តាំងពីវេលាម៉ោង៩ព្រឹកថ្ងៃទី៣០ ឧសភា២០២២ ដល់វេលាម៉ោង៧និង៣០នាទីយប់ថ្ងៃទី០១ ខែមិថុនា ២០២២ នៅចំណុចប្រឡាយទាហាន ច្រករបៀងស្លាបឆ្វេងនៃច្រកទ្វារព្រំដែនអន្តរជាតិព្រៃវល្ល័ស្ថិតនៅភូមិព្រៃវល្ល័ ឃុំថ្មីស្រុកកំពង់រោទ៌។

បើតាមសមត្ថកិច្ចម្នាក់សុំមិនបញ្ចេញឈ្មោះបានប្រាប់ឲ្យដឹងថា ឈ្មួញបានដឹកធ្យូងប្រមាណជា១០តោន មកទម្លាក់ទុកនៅចំណុចមាត់ប្រឡាយទាហាន នេះ៣ថ្ងៃ មកហើយ និងបានលក់ឲ្យទៅឈ្មួញ វៀតណាមរួច ហើយដែរ ក៏ប៉ុន្តែទំនងអ្នករត់ការសែនមិនត្រូវ ទើបមិនទាន់អាចលើក ដាក់ទូកនាំទៅប្រទេសវៀតណាមបាន ។ដោយឃើញខាងវៀតណាមត្រៀមទូកកាណូត ចូលមកព្រំដែនទឹកកម្ពុជា ត្រង់ចំណុចច្រករបៀង ស្លាបខាងឆ្វេង នៃច្រកទ្វាព្រំដែនអន្តរជាតិព្រៃវល្ល័ រួចហើយ។ចំណែកសមត្ថកិច្ចប្រចាំការនៅច្រកទ្វាព្រំដែនទឹក ហាក់ដូចជា ច្រួលច្របល់ សង្ស័យចង់ទទួលបាន សំណែនហើយមើលទៅ។

ប្រភពបានឲ្យដឹងថា សមត្ថកិច្ចអនុញ្ញាតិឲ្យប្រជាជនវៀតណាម យកទូកកាណូតឆ្លងដែន ចូលមកដឹកទំនិញ ដល់ដីខ្មែរតែម្តង ក៏ប៉ុន្តែ មិនដឹងថាសមត្ថកិច្ចបង់ប្រាក់ក្នុងមួយទូកប៉ុន្មាននោះទេ។

មហាជន បានរិះគន់ថា អាជ្ញាធរនិងសមត្ថកិច្ចពាក់ពន្ធ័ ហាក់ត្រូវថ្នាំ ហើយបាន មើលមិនឃើញ បិតភ្នែកឲ្យឈ្មួញ ដឹកធ្យូងមកទម្លាក់ទុកនៅមាត់ប្រឡាយ នៅជាប់ព្រំដែនហើយមិនបង្ក្រាបបែបនេះ។

មហាជនមានការសង្ស័យថា អាជ្ញាធរនិងសមត្ថកិច្ចពាក់ពន្ធ័ទំនងជាត្រូវផ្លែត្រូវដងជាមួយឈ្មួញ ឬ ក៏លួចខ្សឹបគ្នា អស់ហើយទេដឹងបានជារក្សាភាពស្ងៀមស្ងាត់ឲ្យឈ្មួញជនជាតិវៀតណាមយកធ្យូងមកដាក់នៅព្រំដែនត្រៀមលួចឆ្លងដែនតាមច្រករបៀងបានយ៉ាង រលូនបែបនេះទេ។

ប្រភពច្បាស់ការ បានលើកឡើងថា នៅជិតច្រកទ្វាព្រំដែនអន្តរជាតិព្រៃវ័ល្ល៍នេះ មានតូបមួយខ្នងជាប់មាត់ ប្រឡាយ ព្រំដែនជាប៉ុស្ត៍សមត្ថកិច្ចនៅប្រចាំការ រហូត តែអ្វីដែលពួកគាត់ឆ្ងល់នោះ ពោលគឺគ្រប់រថយន្ត និងកាណូតទាំងអស់ត្រូវឈប់បង់លុយ ពេលដែលធ្វើដំណើរឆ្លងកាត់ឬទម្លាក់ទំនិញ តែមិនដឹងបង់ថ្លៃអ្វីនោះទេគឺគ្រប់រថយន្ត និងទូកកាណូតទាំងអស់ដែលចេញចូលមកពីច្រកព្រំដែននេះ។

ហើយធ្យូង គឺក្រសួងកសិកម្មរុក្ខាប្រម៉ាញ់និងនេសាទ មិនអនុញ្ញាតិឲ្យនាំចេញទៅក្រៅប្រទេសទេ ហើយការជួញ ដូរធ្យូង ឈើ នេះធ្វើឲ្យប៉ះពាល់ដល់ព្រៃឈើ ក្រុមឧក្រិដ្ឋកម្មព្រៃឈើ បានលួចកាប់បំផ្លាញព្រៃឈើ យកទៅដុត ធ្វើធ្យូង ដែលច្បាប់ហាមឃាត់។
ពាក់ព័ន្ធបញ្ហាខាងលើនេះ អ្នកសារព័ត៌មាន យើងបានទំនាក់ទំនងទៅ លោកមេប៉ុស្តិ៍នគរបាលការពារ ព្រំដែន អន្តរជាតិព្រៃវល្លិ៍បានទេមកដល់ល្ងាចនេះ។


លោកឈុន ចាន់វុឌ្ឍី នាយខណ្ឌ័រដ្ឋបាលព្រៃឈើ ស្វាយរៀង បានឆ្លើយតាមទូរសព្ទ័ថា ចាំឲ្យមន្ត្រីលោក ចុះទៅមើល៕

To Top