ព័ត៌មានជាតិ

អាមេរិកចង់ឲ្យអឺរ៉ុប ចូលរួមគ្នាប្រឆាំង ជាមួយនឹងមហាយក្សចិន

បរទេស៖អនុរដ្ឋមន្ត្រីក្រសួងការបរទេសលោកស្រី Wendy Sherman កាលពីថ្ងៃសុក្រម្សិលមិញនេះ តាមរយៈវិដេអូជាមួយនឹងក្រុមអ្នកកាសែតបានថ្លែងថា ប្រជាជាតិអឺរ៉ុបត្រូវតែចូលរួមជាមួយនឹង អាមេរិកក្នុងការប្រឈមមុខគ្នាចំពោះ បញ្ហាកើនឡើងនៃការកើនឡើងឥទ្ធិពលចិន នៅលើពិភពលោកក្នុងពេលបច្ចុប្បន្ននេះ។

លោកស្រី Wendy បានបញ្ជាក់ទៀតថា ការប្រឈមមុខទៅនឹងឥទ្ធិពលចិនគឺំជាកិច្ចការងារ ដ៏សំខាន់ក្នុងការថែរក្សាសុខសណ្តាប់ធ្នាប់ របស់ពិភពលោកហើយនេះ គឺជាអ្វីដែលជីវិតរស់នៅរបស់អឺរ៉ុបបច្ចុប្បន្ន កំពុងបន្តរស់នៅ។

មុននេះបន្តិចរដ្ឋាភិបាលទីក្រុងវ៉ាស៊ិនតោនបានហៅចិនថា គឺជាប្រជាជាតិតែមួយគត់ដែលអាចមាន សមត្ថភាពក្នុងការថែរក្សាសណ្តាប់ធ្នាប់របៀបរៀបរយរបស់ ពិភពលោកផងនិង ក៏អាចបង្កបញញជាគម្រាមកំហែង ទៅដល់ពិភពលោក និងជាពិសេសលោកខាងលិចទាំងអស់គ្នា។

លោកស្រីបានថ្លែងបែបនេះថា ទោះមុនពេលដែលកិច្ចព្រមព្រៀងមិត្តភាពគ្មាន ដែនកំណត់រវាងរុស្សីនិងចិន កាលពីខែកុម្ភៈក្តីប៉ុន្តែចិនគឺបានធ្វើឲ្យមានបញ្ហាអស្ថេរភាព ចំពោះសន្តិសុខនៅអឺរ៉ុប សេដ្ឋកិច្ចរបស់អឺរ៉ុបនិង តម្លៃរបស់អឺរ៉ុប រួចទៅហើយ៕

ប្រែសម្រួល៖ស៊ុនលី

To Top