ភ្នំពេញ ៖ អ្នកនាំពាក្យគណៈកម្មាធិការជាតិរៀបចំការ បោះឆ្នោត(គ.ជ.ប) លោក ហង្ស ពុទ្ធា បានឲ្យដឹងថា ក្រោយបិទបញ្ចប់ដំណើរការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អស់រយៈពេលពេញមួយថ្ងៃ តាមការកំណត់រួចមក គ.ជ.ប នឹងរៀចំធ្វើសន្និសីទសារព័ត៌មាន ប្រកាសលទ្ធផលចំនួន អ្នកទៅបោះឆ្នោត នៅម៉ោង៤រសៀលថ្ងៃ៥ មិថុនា នេះ នាទីស្តីការគ.ជ.ប ៕
