ភ្នំពេញ៖ សម្តេចពិជ័យសេនា និងឯកអគ្គរដ្ឋចិន នឹងអញ្ជើញចូលរួម ពិធីបើកការដ្ឋានសាងសង់ រោងជាង ជួសជុលនាវា សំចត និង ស្ដារឃ្លង នៅមជ្ឈមណ្ឌលទំនើបកម្ម មូលដ្ឋានសមុទ្ររាម
ភ្នំពេញ៖ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិ និងជាតំណាងដ៏ខ្ពង់ខ្ពស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី លោក វ៉ាង វិន ធាន ឯកអគ្គរដ្ឋទូត នៃសាធារណរដ្ឋប្រជាមានិតចិន ប្រចាំកម្ពុជា នឹងអញ្ជើញចូលរួមជាអធិបតីក្នុងពិធីពិធីបើកការដ្ឋានសាងសង់ រោងជាង ជួសជុលនាវា សំចត និង ស្ដារ ឃ្លង នៅមជ្ឈមណ្ឌលទំនើបកម្ម មូលដ្ឋានសមុទ្ររាម នាថ្ងៃទី៨ខែមិថុនា ឆ្នាំ២០២២។
យោងតាមកម្មវិធី ដែលមជ្ឈមណ្ឌលព័ត៌មានដើមអម្ពិល ទទួលបាននៅថ្ងៃអង្គារ ទី៧ខែមិថុនា ឆ្នាំ២០២២ បានឱ្យដឹងថា របាយការណ៍ ត្រៀមរៀបចំការងារសាងសង់ រោងជាងជួសជុលនាវាផែសំចត និងស្តារឃ្លង នៅមជ្ឈមណ្ឌលទំនើបកម្មមូលដ្ឋាន សមុទ្ររាម ដោយលោក នាយឧត្តមសេនីយ៍ ចៅ ភិរុណ អគ្គនាយក អគ្គនាយកដ្ឋាន សម្ភារៈ បច្ចេកទេស ក្រសួងការពារជាតិ និង ជា ប្រធានគណៈកម្មការ
តាមកម្មវិធីគ្រោងទុក លោក វ៉ាង វិន ធាន ឯកអគ្គរដ្ឋទូត នៃ សាធារណរដ្ឋប្រជាមានិត ចិន ប្រចាំ ព្រះរាជាណាចក្រ កម្ពុជា និង សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី ក្រសួងការពារជាតិ និងថ្លែងសុន្ទរកថផងដែរ បន្ទាប់មកមានពិធីប្រគល់អំណោយ ជូនសិស្សានុសិស្ស និងអង្គការ មហាជន។
ប្រភពដដែលបន្តថា “ សម្តេចពិជ័យសេនា ទៀ បាញ់ និង លោក វ៉ាង វិនធាន អញ្ជើញ ចុចប៉ូតុង បើក ការដ្ឋានសាងសង់”។
លោក គួច ចំរើន អភិបាល ខេត្តព្រះសីហនុ ក៏ថ្លែងសុន្ទរកថាស្វាគមន៍កម្មវិធីផងដែរ។កម្មវិធី អាច មាន ការប្រែប្រួល ក្នុងករណី ចាំបាច់៕