ភ្នំពេញ ៖ សមត្ថកិច្ចនគរបាលក្រុងប៉ោយប៉ែត កាលពីថ្ងៃទី ៨ ខែ មិថុនា ឆ្នាំ ២០២២ នេះ បានចាប់ និង បញ្ជូនខ្លួន ជនសង្ស័យចំនួន ៧នាក់ ទៅកាន់អយ្យការអមសាលាដំបូងខេត្តបន្ទាយមានជ័យ ដើម្បីសាកសួរ និង សម្រេចតាម ផ្លូវច្បាប់ ជាប់ពាក់ព័ន្ធ ការឆក់ទូរស័ព្ទដៃរ ជនជាតិវៀតណាមម្នាក់ ប្រព្រឹត្ត នៅមុខហាងខារ៉ាអូខេ ស្ថិតភូមិសាមគ្គីមានជ័យ សង្កាត់-ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។
សមត្ថកិច្ចនគរបាលក្រុងប៉ោយប៉ែត បានឲ្យដឹងថា ជនសង្ស័យទាំង៧នាក់មាន៖ ទី១-ឈ្មោះ ថោង ហាំង ហៅហាក់ ភេទប្រុស អាយុ១៦ឆ្នាំ ។ ទី ២-ឈ្មោះ ស៊ុន លាភ ភេទប្រុស អាយុ១៦ឆ្នាំ ។ ទី ៣-ឈ្មោះ ហុង ចាន់ឌី ភេទប្រុស អាយុ ១៦ ឆ្នាំ។ ទី ៤-ឈ្មោះ អូន សាវ័ន ភេទប្រុស អាយុ ១៦ ឆ្នាំ ។ ទី ៥-ឈ្មោះ សែត សុខជា ភេទ ប្រុស អាយុ ១៥ ឆ្នាំ ។ ទី ៦-ឈ្មោះ យឿម នារី ភេទស្រី អាយុ១៧ឆ្នាំ ។ និង ទី ៧-ឈ្មោះ សឿន ពិសី ភេទប្រុស អាយុ២៦ឆ្នាំ ។
ពួកគេទាំង៧នាក់ មានទីលំនៅ ភូមិសាមគ្គីមានជ័យ សង្កាត់-ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។
ពួកគេ ត្រូវបានសមត្ថកិច្ចចាប់ឃាត់ខ្លួន កាលពីថ្ងៃទី ៦ ខែមិថុនា ឆ្នាំ២០២២ បន្ទាប់ពី ពួកគេ បានធ្វើសកម្មភាព ឆក់ទូរស័ព្ទដៃ ពី ជនរង នៅភូមិសាមគ្គីមានជ័យ សង្កាត់-ក្រុងប៉ោយប៉ែត៕
ដោយ: លីហ្សា