លោក Zhao Lijian អ្នកនាំពាក្យក្រសួងការបរទេសចិនបានគូសបញ្ជាក់ក្នុងខណៈពេលឆ្លើយសំណួរក្នុងសន្និសីទសារព័ត៌មានជាប្រចាំនៅថ្ងៃទី៨ខែមិថុនាថា ភូមិភាគស្វយ័តស៊ីនជាំងគឺជាមូលដ្ឋានផលិតសម្ភារៈមូលដ្ឋាននៃឧស្សាហកម្មថាមពលPVដ៏ សំខាន់បំផុតលើពិភពលោក ពាក្យចចាមអារ៉ាមស្តីពី “ការបង្ខំឱ្យធ្វើពលកម្ម”នៅតំបន់ស៊ីនជាំងដែលសហរដ្ឋអាមេរិកបានប្រឌិតឡើងនោះ គឺចង់យកល្បែងនយោបាយ ដើម្បីគោលបំណងដ៏ពុតត្បុតរបស់ខ្លួនស្តីពីការគាបសង្កត់ឧត្តមភាពប្រកួតប្រជែងខាងឧស្សាហកម្មនៅតំបន់ស៊ីនជាំង ហើយផ្ទេរឧស្សាហកម្មថាមពលPV ចេញពីប្រទេសចិន។
តាមការផ្សាយដំណឹងបានឱ្យដឹងថា លោកស្រី Katherine Tai តំណាងផ្នែកពាណិជ្ជកម្មសហរដ្ឋអាមេរិកបានថ្លែងពេលថ្មីៗនេះថា ផលិតផលបន្ទះសូឡាចំនួន៨៥%គឺពឹងផ្អែកលើប្រទេសចិន ខ្សែសង្វាក់ឧស្សាហកម្មពាក់ព័ន្ធស្ថិតនៅពាសពេញតំបន់ស៊ីនជាំង តែកន្លែងនោះស្ថិតមានអ្វីដែលហៅថាបញ្ហា “ការបង្ខំឱ្យធ្វើពលកម្ម”យ៉ាងធ្ងន់ធ្ងរ៕វិទ្យុមិត្តភាពកម្ពុជាចិន