ភ្នំពេញ ៖ លោកស្រី ទួត បញ្ញា រដ្ឋលេខាធិការក្រសួងការបរទេសកម្ពុជា នៅព្រឹកថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២២ បានអនុញ្ញាតឲ្យលោក Jonathan Dale KINGS ឯកអគ្គរដ្ឋទូតនូវែលសេឡង់ថ្មីប្រចាំកម្ពុជា ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ដើម្បីពង្រឹងបន្ថែមទៀតទំនាក់ទំនងទ្វេភាគី កម្ពុជា-នូវែលសេឡង់៕