ព័ត៌មានជាតិ

ប្រមុខការពារជាតិ កម្ពុជា-ចិន ជួប ពង្រឹងកិច្ចសហប្រតិបត្តិការ ភាពជាដៃគូយុទ្ធសាស្ត្រ គ្រប់ជ្រុងជ្រោយ ឱ្យកាន់តែប្រសើរឡើង

ភ្នំពេញ៖ សម្ដេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិ នៅថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២២នេះ បានជួបពិភាក្សាផ្ទាល់ ជាមួយ លោក វៃ ហ្វេនហេ រដ្ឋមន្រ្តីក្រសួងការពារប្រទេសចិន ក្នុងគោលដៅពង្រឹងកិច្ចសហប្រតិបត្តិការ ភាពដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ ឱ្យកាន់តែប្រសើរឡើងថែមទៀត ។

យោងតាមហ្វេសប៊ុកផេក របស់ សម្ដេចពិជ័យសេនា ទៀ បាញ់ នៅថ្ងៃទី១១ ខែមិថុនាឆ្នាំ២០២២នេះ បានឱ្យដឹងថា នៅក្នុងឱកាសទៅចូលរួមកិច្ចប្រជុំកំពូលសន្តិសុខអាស៊ីលើកទី១៩ នៅប្រទេសិង្ហបុរី សម្ដេចបានជួបពិភាក្សាការងារជាមួយ រដ្ឋមន្រ្តីក្រសួងការពារប្រទេសចិន ក្នុងគោលដៅពង្រឹងកិច្ចសហប្រតិបត្តិការ ភាពដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ ឱ្យកាន់តែប្រសើរឡើងថែមទៀត ដោយឈរលើគោលការណ៍ជឿជាក់គ្នា យោគយល់គ្នា គោរពគ្នា និងផ្ដល់ផលប្រយោជន៍ឱ្យគ្នាទៅវិញទៅមក។

To Top