ព័ត៌មានជាតិ

តុលាការសម្រេចឃុំខ្លួន យុវជនដែលបាញ់សម្លាប់ អតីតប្រពន្ធ ដោយសារភ្លើងប្រច័ណ្ឌនោះ  ពីបទ«ឃាតកម្មគិតទុកជាមុន និង ការប្រើប្រាស់ អាវុធខុសច្បាប់»  

ភ្នំពេញ៖ ចៅក្រមស៊ើបសួរ សាលាដំបូងរាជធានីភ្នំពេញ  កាលពីរសៀល ថ្ងៃទី ១២ ខែ មិថុនា ឆ្នាំ ២០២២នេះ បានសម្រេចឃុំខ្លួន  យុវជនម្នាក់ ដែលបាន បាញ់សម្លាប់អតីតប្រពន្ធរបស់ខ្លួន

នោះ  ប្រព្រឹត្ត នៅចំណុចផ្លូវជាតិលេខ២ ភូមិទួលរកា សង្កាត់ ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ នៅក្នុងពន្ធនាគារព្រៃស (ម១)  ជាបណ្តោះអាសន្ន ដើម្បីរង់ចាំ សវនាការ តាមនីតិវិធីច្បាប់ ។

មន្ត្រីមត្ថកិច្ចនគរបាលខណ្ឌមានជ័យ  បានឲ្យដឹងថា  ជនចោទរូបនេះមាន ឈ្មោះ ជា អូន ភេទប្រុស អាយុ ២៤ ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅខណ្ឌសែនសុខ រាជធានីភ្នំពេញ ។

ចំណែកឯជនរងគ្រោះមានឈ្មោះ នូ សុជាតា អាយុ២២ឆ្នាំ មុខរបរ បម្រើការនៅ ណាហ្គាវើល  មានទីលំនៅ ភូមិទួលរកា សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ។ 

អ្នកទាំង២នាក់ គឺ ជាអតីតប្រពន្ធ និង ប្តីនឹងគ្នា ដែលទើបតែបានលះលែងគ្នា ប្រមាណជាង៣ ខែ មុនគេ កើតហេតុ។  

ជនត្រូវចោទរូបនេះ  ត្រូវបានតំណាងអយ្យការចោទប្រកាន់ពីបទ ” ឃាតកម្មគិតទុកជាមុន និង ប្រើប្រាស់អាវុធ ដោយខុសច្បាប់ និង ត្រូវចាប់ឃាត់ខ្លួន កាលពី ថ្ងៃទី  ១០ ខែ មិថុនា ឆ្នាំ ២០២២ នៅចំណុចផ្លូវជាតិលេខ២ ភូមិទួលរកា សង្កាត់ ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ៕ 

ដោយៈ លីហ្សា

To Top