ព័ត៌មានជាតិ

ឃុំខ្លួនជនជាតិចិន និង ខ្មែរ២នាក់ ទាក់ទងនឹងការ ជួញដូរគ្រឿងញៀន ជាង៥៤គីឡូក្រាម

ភ្នំពេញ៖ បុរសត្រូវចោទជនជាតិចិន និងខ្មែរម្នាក់ កាលពីថ្ងៃទី១៥ ខែមិថុនា ឆ្នាំ ២០២២នេះ ត្រូវបាន ចៅក្រមស៊ើបសួរ សាលាដំបូងរាជធានីភ្នំពេញ បានបង្គាប់ឲ្យឃុំខ្លួន និងបញ្ជូនទៅឃុំខ្លួន នៅក្នុងពន្ធនាគារ ជាបណ្ដោះអាសន្ន ដើម្បីរង់ចាំចាត់ការ តាមផ្លូវច្បាប់ ជាប់ពាក់ព័ន្ធនឹងជាប់ ពាក់ព័ន្ធការរក្សាទុក និង ជួញដូរគ្រឿងញៀនជាង ៥៤ គីឡូក្រាម ប្រព្រឹត្ត នៅក្នុងរាជធានីភ្នំពេញ។

យោងតាមដីកាបង្គាប់ឱ្យឃុំខ្លួន បណ្ដោះអាសន្នរបស់ ចៅក្រមស៊ើបសួរ នៃ សាលាដំបូងរាជធានីភ្នំពេញបានឱ្យដឹងថា ជនត្រូវចោទ២នាក់មាន ឈ្មោះ ទី១ ឈ្មោះ ប៉ាវ ជាំង ភេទប្រុស អាយុ ៣១ ឆ្នាំ ជនជាតិ ចិន ។ និង ទី២ ឈ្មោះត្រាវ រិទ្ធារ៉ា ភេទប្រុស អាយុ ២៦ ឆ្នាំ ជនជាតិ ខ្មែរ។

ជនត្រូវចោទទាំង២នាក់ ត្រូវចោទ ត្រូវបានតំណាងអយ្យាការចោទប្រកាន់ពីបទ រក្សាទុកនិង ជួញដូរ ដោយខុសច្បាប់ នូវ សារធាតុញៀន តាម មាត្រា ៤០ នៃច្បាប់ស្តីពីការត្រួតពិនិត្យគ្រឿងញៀន ។ ពួកគេ ប្រឈមនឹងការ ជាប់គុក ក្នុងម្នាក់ៗ អស់ មួយជីវិត ប្រសិនបើ តុលាការរកឃើញ ពិរុទ្ធភាព។

ពួកគេ ត្រូវ បានសមត្ថកិច្ចចាប់ខ្លួន កាលពីថ្ងៃទី ១០ ខែ មិថុនា ឆ្នាំ ២០២២ ។ សមត្ថកិច្ចនគរបាលប្រឆាំងបទល្មើសគ្រឿងញៀន ដកហូតបានថ្នាំ ញៀនប្រភេទតំហ្វេតាមីន((ICE)ទម្ងន់ ៣៤ គីឡូ មានទម្ងន់ ២៣៤.១២ក្រាម ។ គ្រឿងញៀនប្រភេទ កេតាមីន(KETAMINE) មានទម្ងន់ ១៣ គីឡូ ទម្ងន់ ២២០.៨៥ក្រាម, សារធាតុមិនច្បាស់ មានទម្ងន់ ១៩៣ក្រាម។ ហេរ៉ូអ៊ិន(HEROIN) មានចំនួន ៧ គីឡូ ទម្ងន់ ២៦.២ក្រាម ។ សរុបសារធាតុញៀន ដែលរឹបអូបានមានចំនួន ៥៤ គីឡូ ទម្ងន់ ៤៨១.១៧ក្រាម និងសារធាតុមិនច្បាស់ ចំនួន ១៩៣ ក្រាម ៕

ដោយៈ លីហ្សា

To Top