ព័ត៌មានជាតិ

តុលាការឧទ្ធរណ៍ តម្កល់ទោសជនជាប់ចោទ៤នាក់ ជាប់គុក២០ឆ្នាំ ជាប់ពាក់ព័ន្ធនឹងការព្រួតគ្នា កាប់សម្លាប់បុរសម្នាក់ នៅខេត្តកំពត

ភ្នំពេញ: តុលាការឧទ្ធរណ៍ រាជធានីភ្នំពេញ កាលពីព្រឹកថ្ងៃទី ១៧ ខែ មិថុនា ឆ្នាំ២០២២នេះ បានប្រកាសសាលដីកា និង តម្កល់ទោស ជនជាប់ចោទចំនួន ៤នាក់ ជាបើក្នុងពន្ធនាគារ ក្នុងម្នាក់កំណត់ ២០ ឆ្នាំ ជាប់ពាក់ព័ន្ធការរៀប ចំផែនការ និង ព្រួតគ្នា កាប់សម្លាប់ ( ដោយកាប់នឹងកាំបិត និង ពូថៅ) បុរសរងគ្រោះ ម្នាក់ ដោយរឿងគំនុំ (កាប់ចំក្បាលនិង ករបស់ជនរងគ្រោះ) បណ្តាលអោយស្លាប់យ៉ាងអាណោចអាធ័មបំផុត នៅហ្នឹងកន្លែង ប្រព្រឹត្ត នៅឃុំត្រពាំងឃ្លាំង ស្រុកឈូក ខេត្តកំពត កាលពី ឆ្នាំ ២០១៩។

លោក ពៅ ភូស៊ុន ជាប្រធានចៅក្រមប្រឹក្សា ជំនុំជម្រះ នៃ សាលាឧទ្ទរណ៍ រាជធានីភ្នំពេញ បានថ្លែងអោយដឹងថា ជនជាប់ចោទ មានទាំង៤នាក់ មានឈ្មោះ ៖ ទី ១- ឈ្មោះ ជឿន បុល ភេទប្រុស អាយុ ៤៦ ឆ្នាំ ។ ២- ឈ្មោះ ព្រីន លត់ ភេទប្រុស អាយុ ៥៥ ឆ្នាំ ។ ទី៣ -ឈ្មោះ ធឿន វាសនា ភេទប្រុស អាយុ ២៦ ឆ្នាំ ។ ទី៤- ឈ្មោះ ហៀត ចាន់ ភេទប្រុស អាយុ ៣៦ ឆ្នាំ ។

ចំណែកឯជនរងគ្រោះមានឈ្មោះ ម៉ុន វណ្ណា ភេទប្រុស អាយុ ៥០ ឆ្នាំ មានទីលំនៅ នៅឃុំត្រពាំងឃ្លាំង ស្រុកឈូក ខេត្តកំពត ។

លោកចៅក្រមបានថ្លែងថា នៅក្នុងសំណុំរឿងក្តីនេះ ជនជាប់ចោទទាំង៤នាក់ ត្រូវបានសាលាដំបូងខេត្តកំពត កាលពីថ្ងៃទី ១៦ ខែ កក្កដា ឆ្នាំ ២០២០ ផ្តន្ទាទោស ដាក់ពន្ធនាគារ ក្នុង ម្នាក់ៗ កំណត់ ២០ ឆ្នាំ និងបង្គាប់ឱ្យ ពួកគេ ត្រូវរួមគ្នា សងជម្ងឺចិត្តដល់គ្រួសារជនរងគ្រោះ ចំនួន ១០០ លានរៀល ពីបទ: ឃាតកម្មគិតទុកជាមុន តាមមាត្រា ២៩ និង ២០០ នៃក្រុមព្រហ្មទណ្ឌ។ តែពួកគេបានប្តឹងបាបឧទ្ទរណ៍។

ពួកគេទាំង៤នាក់ ត្រូវបាចាប់ខ្លួន កាលពីថ្ងៃទី២ ខែ កុម្ភៈ ឆ្នាំ ២០១៩ នៅឃុំត្រពាំងឃ្លាំង ស្រុកឈូក ខេត្តកំពត បន្ទាប់ពី បានសម្លាប់ជនរងគ្រោះ ៕

ដោយ: លីហ្សា

To Top