ភ្នំពេញ៖លោកបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម ព្រមទាំង ឧកញ៉ា ហ៊ុន ឡាក់ ឧកញ៉ា សុង សារ៉ន តំណាងនិងសមាជិក ដែលជាតំណាងសមាជិកសហព័ន្ធស្រូវ-អង្ករកម្ពុជា នៅថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២២ បានអញ្ជើញចូលរួមបរិច្ចាកថវិកាចំនួន ៣០ ១០០ ដុល្លារអាមេរិក ជូនមូលនិធិគន្ធបុប្ផាកម្ពុជា តាមរយៈធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម។





