ព័ត៌មានជាតិ

ឯកឧត្តម ឃួង ស្រេង សូមព្រះបរមរាជានុញ្ញាតក្រាបបង្គំទូលថ្វាយព្រះពរ សម្ដេចព្រះមហាក្សត្រី ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្មាយុ

ទូលព្រះបង្គំជាខ្ញុំ ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញនិងលោកជំទាវ ,ទូលព្រះបង្គំជាខ្ញុំ ម៉ប់ សារិន ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញនិងលោកជំទាវ សូម ព្រះបរមរាជានុញ្ញាតក្រាបបង្គំទូលថ្វាយព្រះពរ សម្ដេចព្រះមហាក្សត្រី នរោត្ដម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្ដីថ្លៃថ្នូរ និងសុភមង្គល ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្មគម្រប់ ៨៦ យាងចូល ៨៧ព្រះវស្សា ដែលប្រព្រឹត្តទៅនាថ្ងៃសៅរ៍ ៤រោច ខែជេស្ឋ ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៦ ត្រូវនឹងថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២២។

នាឱកាសដ៏មហាប្រសើរឧត្ដុងឧត្ដមថ្លៃថ្លានេះ ទូលព្រះបង្គំយើងខ្ញុំ សូមព្រះបរមរាជានុញ្ញាត លើកហត្ថប្រណម្យបួងសួងដល់គុណបុណ្យព្រះរតនត្រ័យ វត្ថុស័ក្តិសិទ្ធិទាំងឡាយក្នុងលោក មានទេវតារក្សាព្រះមហាសេ្វតច្ឆត្រ ព្រមទាំងទេវតាឆ្នាំថ្មី សូមជួយប្រោះព្រំព្រះសព្ទសាធុការពរ សិរីសួស្ដី ជ័យមង្គល វិបុលសុខ បវរមហាប្រសើរថ្វាយ ស ម្ដេ ច ព្រះមហាក្ស ត្រី ព្រះវររាជមាតាជាតិខ្មែរ សូម ព្រះអង្គ មាន ព្រះជន្មាយុយឺនយូរ ព្រះរាជសុខភាពល្អបរិបូរណ៍ ព្រះកាយពលមាំមួន ដើម្បីគង់ ប្រថាប់ដ៏សុខដុមរមនា ជាមហាម្លប់ដ៏ ត្រជាក់ ត្រជុំ ស ម្រាប់ ប្រជារាស្ត្រ ខ្មែរ ជាកូន ចៅ ចៅទួតរបស់ ព្រះ អង្គ ជ្រក កោនជារៀងដរាបត រៀង ទៅ៕

To Top