នារសៀលថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២២ លោកបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និង កសិកម្ម អមដោយលោកអគ្គនាយករង បានអញ្ជេីញចូលរួមកិច្ចប្រជុំពិភាក្សាការងារ ជាមួយក្រុមហ៊ុន Sumipol Corporation Limited ។
ជាមួយគ្នានេះដែរ ក្រុមហ៊ុន Sumipol Corporation Limited បានណែនាំផលិតផលនិងសេវាកម្មចំនួន០៣ ដល់ធនាគារ ARDB រួមមាន ទូរត្រជាក់សំរាប់ស្តុកផលិតផលកសិកម្ម (Cool Room), កម្មវិធីកសិកម្មឆ្លាតវៃ (Agriculture Smart Program) និងកម្មវិធីផ្លេតហ្វមទីផ្សារ (E-Fresh Market Application) ដោយមានបន្ថែមនូវវគ្គបណ្តុះបណ្តាលជូនដល់អតិថិជនផងដែរ។




