ភ្នំពេញ ៖ សមាគមធុរកិច្ចអាស៊ាននៃកម្ពុជា ដោយមានការគាំទ្រពីខាងស្ថានទូតម៉ាឡេស៊ី នៅរាជធានីភ្នំពេញ បានរៀបចំកម្មវិធីមួយហៅថា «កម្មវិធីផែនទីជំនួញម៉ាឡេស៊ី និងកម្ពុជា» នៅថ្ងៃទី២១-២២ ខែមិថុនា ឆ្នាំ២០២២។
កម្មវិធីនេះ មានគោលបំណង ដើម្បីភ្ជាប់អាជីវកម្មម៉ាឡេស៊ី និងកម្ពុជា ឲ្យកាន់តែច្រើនរួមគ្នា ក្នុងតំបន់ដែលមានរួចជាស្រេច និងក៏ដូចជានៅក្នុងឧស្សាហកម្មដែលមិនទាន់បានស្វែងរក។ កម្មវិធីនេះ ក៏បានជួយលើកកម្ពស់ ការវិនិយោគរបស់ម៉ាឡេស៊ីចូលមកក្នុងកម្ពុជាផងដែរ។ ម៉ាឡេស៊ី បានកំណត់គោលដៅកើនឡើងខ្ពស់ពីចំណុចលំដាប់លេខ៣ របស់ខ្លួនពេលបច្ចុប្បន្នផងដែរ នែប្រភព FDI កំពូលរបសើកម្ពុជា។
ក្រុមហ៊ុនម៉ាឡេស៊ីជាច្រើន រួមជាមួយនិងអាជីវកម្មផ្សេងៗគ្នា នៅក្នុងនោះក៏មាន ដូចជា ឧស្សាហកម្មវេជ្ជសាស្ត្រ ការអភិវឌ្ឍន៍ផ្សារទំនើប ការលក់ទំនិញរាយ អាហារ និងភេសជ្ជៈទូរគមនាគមន៍ សួនកម្សាន្ត សណ្ឋាគារ ការអប់រំ ការផលិតទំនិញ គ្រឿងចក្រធនធ្ងន់ និងកីឡាបែបអេឡិចត្រូនិច បានធ្វើដំណើររបស់ពួកគេ មកកាន់ទីក្រុងភ្នំពេញេ ដើម្បីចូលរួមក្នុងព្រឹត្តិការណ៍រយៈពេល២ថ្ងៃនេះ ហើយដើម្បីមើលឲ្យឃើញផ្ទាល់ដោយខ្លួនពួកគេនៅផលប្រយោជន៍ទៅវិញទៅមក ការទំនាក់ទំនងសេដ្ឋកិច្ច និងពាណិជ្ជកម្មរបស់សហគ្រិននៃប្រទេសទាំងពីរ។
លោក Eldeen Husaini Mohd Hashim ឯកអគ្គរាជទូតរបស់ម៉ាឡេស៊ី ប្រចាំនៅកម្ពុជា បានបង្ហាញនូវគន្លឹះ ក៏ដូចជាថ្លែងអំណរគុណចំពោះសមាគមធុរកិច្ចអាស៊ាន ជាពិសេសចំពោះ Dato’ Jack Yap និងលោកឧកញ៉ា កុយ លីសាន ក៏ដូចជា Datin Seri Azreen Abu Noh សម្រាប់ការខិតខំប្រឹងប្រែង និងការលះបង់ពេលវេលាក្នុងការរៀបចំកម្មវិធី ឲ្យទាន់ពេលវេលា។
លោកឯកអគ្គរាជទួត ក៏បានថ្លែងអំណរគុណជាពិសេសចំពោះ Dato’ Yong ប្រធានរៀបចំកម្មវិធី និងជាអនុប្រធានសមាគមធុរកិច្ចអាស៊ាន ដែលតែងតែផ្តល់ព័ត៌មានមកខាងស្ថានទូត ក្នុងការឆ្ពោះទៅរកការសម្រេចបានជោគជ័យ នៃកម្មវិធីផែនទីជំនួញម៉ាឡេស៊ី និងកម្ពុជានេះ។
លោកឯកអគ្គរាជទូត ក៏បានអំពាវនាវឲ្យធុរកិច្ចម៉ាឡេស៊ី ទាញយកអត្ថប្រយោជន៍ ពីការបើកព្រំដែនអន្តរជាតិរវាងម៉ាឡេស៊ី និងកម្ពុជា ហើយចាប់យកឱកាសនេះ ហើយធ្វើឲ្យវត្តមានអាជីវកម្មនេះ ទទួលបានប្រាក់ចំណេញ នៅក្នុងអាណាចក្រ ដែលវាប្រាកដឲ្យឃើញ និងជាសក្ខីភាពដែលបញ្ជាក់ ឲ្យឃើញពីកំណើនដ៏ខ្ពស់របស់ GDP សារជាថ្មីម្តងទៀតបន្ទាប់ពីការរាតត្បាត និងរឹតបន្តឹងត្រូវបានបន្ធូរបន្ថយ។
សូមបញ្ជាក់ថា ការរៀបចំព្រិត្តការណ៍ឲ្យទាន់ពេលវេលានេះ ពិតជាបានបម្រើការយ៉ាងស៊ីជម្រៅនូវកិច្ចសហប្រតិបិត្តការ រវាងម៉ាឡេស៊ី និងកម្ពុជា ទៅលើវិស័យដែលមានស្រាប់ដូចជា ម្ហូបអាហារ និងភេសជ្ជៈ ការធ្វើបដិសណ្ឋារកិច្ច ខណៈពេលការបើកទ្វាឆ្ពោះ ទៅរកកិច្ចសហប្រតិបិត្តការលើវិស័យថ្មីដូចជា កីឡាបែបអេឡិចត្រនិច និងសួនកម្សាន្តជាដើម។ នេះពិតជាពេលវេលាដ៏ស័ក្តិសម សម្រាប់ភាគីទាំងពីរ ក្នុងការឆ្ពោះទៅរកការលើកកម្ពស់ទំនាក់ទំនងពាណិជកម្ម ឲ្យកាន់តែរឹងមាំ ខណៈពេលដែលម៉ាឡេស៊ី និងកម្ពុជា ប្រារព្ធខួបអនុស្សាវរីយ៍លើកទី៦៥ នៃការបង្កើតទំនាក់ទំនងការទូតនៅក្នុងឆ្នាំនេះផងដែរ៕