ស្វាយរៀង៖ លោក រស់ ផារិទ្ធ អភិបាលរងខេត្តស្វាយរៀង បានថ្លែងទៅកាន់និស្សិតជាង ៥០០នាក់ ដោយបញ្ជាក់ថា ក្រោមកត្តាសុខសន្តិភាព និងការដឹកនាំ ប្រកបដោយគតិបណ្ឌិត របស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានធ្វើឱ្យខេត្តស្វាយរៀង មានការអភិវឌ្ឍរីកចម្រើនលើគ្រប់វិស័យ ជាក់ស្តែងតាមរយៈ តំបន់សេដ្ឋកិច្ចកិច្ច ដែល ១២កន្លែង មានក្រុមហ៊ុន រោងចក្រ សហគ្រាស គ្រឹះស្ថានឯកជន គ្រឹះស្ថានមីក្រូហិរញ្ញ នៅទូទាំងខេត្ត សរុបមាន ២៥២កន្លែង បានបង្កើតការងារធ្វើជូន ប្រជាពលរដ្ឋប្រមាណជាង ១០ម៉ឺននាក់ ដែលគិតជាមធ្យមប្រាក់ចំណូល នៅក្នុងខេត្តស្វាយរៀងទាំងមូលមានប្រមាណ ២៤លានដុល្លារក្នុង១ខែ ដែលអាចចូលរួមលើកកម្ពស់ជីវភាព ប្រជាពលរដ្ឋឲ្យកាន់តែល្អប្រសើរថែមទៀត។
ការថ្លែងយ៉ាងដូច្នេះរបស់ អភិបាលរងខេត្តស្វាយរៀង ខណៈដែលលោកតំណាង អភិបាលខេត្តស្វាយរៀងអញ្ជើញចូលរួម ក្នុងវេទិកាឱកាសការងារ និងកម្មសិក្សាការងារដែល បានធ្វើឡើងនៅសាលប្រជុំ សាកលវិទ្យាល័យស្វាយរៀង នៅព្រឹកថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២២ ដែលមានការចូលរួមពី មន្ត្រីដែលពាក់ព័ន្ធនិងអង្គភាព ដៃគូសហការការងារ ក្រុមហ៊ុនឯកជននិងនិស្សិតប្រមាណជាង ៥០០នាក់ផងដែរ។
លោក រស់ ផារិទ្ធ បានថ្លែងអំណរគុណដល់លោក លោកស្រីមកពីមន្ទីរនានា អង្គភាព ស្ថាប័ន ធនាគារ រោងចក្រ សហគ្រាស គ្រឹះស្ថាន អង្គការ សមាគមន៍ សាស្ត្រាចារ្យ លោកគ្រូ អ្នកគ្រូ កិច្ចជន និងប្អូនៗ និស្សិត ក្រុមការងាររៀចំទិកាការងារស្តីពី“ឱកាស ការងារ និងកម្មសិក្សាការងារនេះឡើង តាមរយៈកិច្ចសហការល្អប្រសើរ របស់មជ្ឈមណ្ឌលការងារ ខេត្តស្វាយរៀង ជាមួយសាកលវិទ្យាល័យស្វាយរៀង និងសហភាពសហព័ន្ធយុវជនកម្ពុជា ខេត្តស្វាយរៀង ដែលបានធ្វើអោយវេទិកាការងារនេះ ដំណើរការបានដោយរលូន និងទទួលបានជោគជ័យ។
លោកបានបន្តថាវេទិកាការងារនាពេលនេះ សរបញ្ចាក់ឲ្យឃើញពីការយកចិត្តទុកដាក់ ក្នុងការអនុវត្តនូវតួនាទីរបស់ខ្លួន ដើម្បីបម្រើផលប្រយោជន៍វិស័យការងារ និងក៏ជាសក្ខីភាពមួយបង្ហាញ នូវការយកចិត្តទុកដាក់របស់យើង គ្រប់គ្នា ចំពោះបុព្វហេតុនិងចូលរួមអភិវឌ្ឍវិស័យ ការងារជាមួយរាជរដ្ឋាភិបាលកម្ពុជា ប្រកបដោយគុណភាព ប្រសិទ្ធភាព ចិរភាព និងជាពិសេសការចូលរួមកាត់បន្ថយភាពក្រីក្រ ជូនប្រជាពលរដ្ឋគឺការជួយសម្រប សម្រួល ជួយរកការងារអោយធ្វើ និងការផ្តល់ឱកាសការងារសមរម្យ ឬល្អប្រសើរពួកគាត់។
លោកបានបញ្ជាក់ថារាជរដ្ឋាភិបាល កម្ពុជា នីតិកាលទី៥ បានកំណត់ក្នុងយុទ្ធសាស្ត្រច តុកោណដំណាក់កាលទី៣ នូវការអភិវឌ្ឍវិស័យឯកជន និងការងារ បានចាត់ទុកថា វិស័យឯកជន គឺជាក្បាលម៉ាស៊ីននកំណើនសេដ្ឋកិច្ច។ តាមរយៈគោ លដៅយុទ្ធសាស្ត្រនេះ តម្រូវឱ្យមានការចូលរួម និងសហការយ៉ាងពេញទំហឹងវិស័យរដ្ឋ និងឯកជន ជំរុញការអភិវឌ្ឍព័ត៌មានទីផ្សារការងារកម្ពុជា បានឆ្លើយតបនឹងតម្រូវការអភិវឌ្ឍសង្គមសេដ្ឋកិច្ច ក្នុង ប្រទេស និងក្រៅប្រទេស។
សូមបញ្ជាក់ថាវេទិកាការងារឱកាសការងារ និងកម្មសិក្សាការងារនេះមានតំណាង, អង្គភាព ស្ថាប័ន ធនាគារ មីក្រូហិរញ្ញវត្ថុ រោងចក្រ សហ គ្រាស គ្រឹះស្ថាន ចូលរួមសរុបចំនួន ១០ អង្គភាព ស្ថាប័ន ចូលរួមផ្សព្វផ្សាយពីឱកាសការងារ ការចុះ កម្មសិក្សាការងារ និងដំណឹងសិក្សា អាហាររូបករណ៍ និងច្បាប់ចរាចរណ៍ផ្លូវគោកផងដែរ៕