ស្វាយរៀង ៖ លោក សរ សុដានី អភិបាលរងខេត្តស្វាយរៀង និងជាអនុប្រធានក្រុមការងារ រាជរដ្ឋាភិបាលចុះជួយក្រុងស្វាយរៀង បានថ្លែងថា ការប្រារព្ធពិធីរំលឹកខួបទិវាអន្តរជាតិនារី ៨មីនា ឆ្នាំ២០២៤ គឺក្នុងគោលបំណងរំលេច អំពីសក្តានុពល និងភាពចាំបាច់ នៃការលើកកម្ពស់ ការចូលរួមនិងភាពជាតំណាងរបស់ស្ត្រី និងក្មេងស្រីក្នុងវិស័យឌីជីថលប្រកប ដោយប្រសិទ្ធភាព និងសុវត្ថិភាព និងជាការឆ្លើយតបនឹង បរិបទនៃការវិវត្តរបស់សង្គម...
ស្វាយរៀង ៖ ក្រុមប្រឹក្សាគណៈគ្រូពេទ្យ ខេត្តស្វាយរៀង នៅព្រឹកថ្ងៃទី១៩ខែមករាឆ្នាំ២០២៤ បានប្រារព្ធទិវាអភិវឌ្ឍវិជ្ជាជីវៈវេជ្ជសាស្ត្របន្តលើកទី១១ ដើម្បីពង្រឹង និងបង្កើនវិជ្ជាជីវៈក្រុមគ្រូពេទ្យ ដែលធ្វើឡើង នៅសាលប្រជុំមន្ទីរសុខាភិបាល ខេត្តស្វាយរៀង ។ ទិវានេះប្រព្រឹត្តិទៅ ដោយមានការចូលរូមពីសំណាក់ លោកវេជ្ជបណ្ឌិតគុជ សុីថា ប្រធានមន្ទីរ សុខាភិបាល នៃរដ្ឋបាលខេត្តស្វាយរៀង និងជាប្រធានក្រុមប្រឹក្សា គណៈគ្រូពេទ្យខេត្តស្វាយរៀង ព្រមទាំងលោកអនុប្រធាន...
ស្វាយរៀង ៖ លោកសរ សុដានី អភិបាលរង ខេត្តស្វាយរៀង និងមន្ត្រីជំនាញ ពាក់ព័ន្ធ នៅថ្ងៃទី១៧ ខែមករាឆ្នាំ២០២៤ បានចុះត្រួតពិនិត្យវឌ្ឍនភាព គម្រោងសាងសង់ផ្លូវបេតុងអាមេប្រវែង ៧៦៥ម៉ែត្រ ទទឹង ៥ម៉ែត្រ និងកម្រាស់ ០.១៥ម៉ែត្រ ស្ថិតនៅភូមិស្វាយតឿ សង្កាត់ស្វាយតឿ ក្រុងស្វាយរៀង ខេត្តស្វាយរៀង ដែលទទួលបាន...
ស្វាយរៀង៖ លោកតូច ប៉ូលីវ៉ា អភិបាលរងខេត្តស្វាយរៀងតំណាងលោកអភិបាលខេត្ត នៅព្រឹកថ្ងៃទី៦ខែវិច្ឆិកាឆ្នាំ ២០២៣ នេះបានអញ្ជើញចូលរួមបើកវិញ្ញាសាប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម្រាប់ឆ្នាំសិក្សា ២០២២-២០២៣នៅវិទ្យាល័យស្វាយរៀង។ ថ្លែងនៅក្នុងឱកាសនោះលោកតូច ប៉ូលីវ៉ាអភិបាលរងខេត្តបានជំរុញដល់ប្អូនៗ ជាបេក្ខជន បេក្ខនារីទាំងអស់ ដែលត្រូវចូលប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) ត្រូវតែយកចិត្តទុកដាក់ខ្ពស់ និងខិតខំសរសេរឲ្យល្អ ត្រឹមត្រូវ ទៅលើក្រដាស់វិញ្ញាសា ជាពិសេសត្រូវខិតខំប្រឹងប្រែងឲ្យអស់ពីសមត្ថភាព ធ្វើឲ្យបានរួចរាល់លើគ្រប់វិញ្ញាសា ដោយត្រូវគោរពឲ្យបានខ្ជាប់ខ្ជួន...
ស្វាយរៀង៖ លោក តូច ប៉ូលីវ៉ា អភិបាលរងខេត្តស្វាយរៀង បានថ្លែងថា ការចុះអនុស្សរណៈរវាងវិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនស្វាយរៀង និងក្រុមហ៊ុនហ្សាវ ហ៊ួយហ្វីលធ័រឯ.ក គឺជាវឌ្ឍនភាពថ្មីមួយទៀត ដែលវិស័យឯកជន និងវិស័យសាធារណៈ បានធ្វើការជាមួយគ្នាយ៉ាងស្អិតរមួត ក្នុងន័យលើកកម្ពស់ផលិតភាពការងារ និងការអប់រំ បណ្ដុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ។ ការថ្លែងលើកឡើងបែបនេះរបស់លោកបណ្ឌិតតូច ប៉ូលីវ៉ា អភិបាលរងខេត្តស្វាយរៀង បានធ្វើឡើងខណៈដែលលោកតំណាងលោកអភិបាលខេត្តស្វាយរៀងអញ្ជើញចូលរួមក្នុងពិធីពិធីចុះអនុស្សរណៈយោគយល់គ្នា រវាងវិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនស្វាយរៀង...
ស្វាយរៀង ៖ លោកម៉ែន វិបុល អភិបាលខេត្តស្វាយរៀង បានថ្លែងក្រើនរំលឹក ដល់មន្ត្រីសុខាភិបាលទាំងអស់ ត្រូវតែគោរព ក្រមសីលធម៌វិជ្ជាជីវៈ និងខិតខំកែលម្អគុណភាពសេវា ដោយមានបែងចែក វេនប្រចាំការ ២៤ម៉ោង លើ២៤ម៉ោង ។ ការថ្លែងលើកឡើង របស់អភិបាលខេត្តស្វាយរៀងបែបនេះ នៅក្នុងពិធីប្រគល់ប័ណ្ណសរសើរ របស់រាជរដ្ឋាភិបាលកម្ពុជា ជូនថ្នាក់ដឹកនាំ និងមន្ត្រីសុខាភិបាល នៃរដ្ឋបាលខេត្ត...
ស្វាយរៀង ៖ លោកម៉ែន អេង អភិបាលរងខេត្តស្វាយរៀង បានថ្លែងស្នើដល់ស្ថាប័ន ដែលពាក់ព័ន្ធទាំងអស់ សូមចូលរួមសហការ ជាមួយវិទ្យាស្ថានពហុបច្ចេកទេស ភូមិភាគតេជោសែនស្វាយរៀង ក្នុងការកំណត់មុខជំនាញសិក្សា ការអភិវឌ្ឍកម្មវិធីសិក្សា ដើម្បីឱ្យស្របតាម ស្ថានភាពទីផ្សារការងារបច្ចុប្បន្ន និងចូលរួមសហការក្នុងផ្តល់ទីកន្លែងសម្រាប់ឱ្យសិក្ខាកាម សិស្ស-និស្សិត ក្នុងការចុះកម្មសិក្សា ក៏ដូចជាទទួលសិក្ខាកាម សិស្ស-និស្សិត ឱ្យចូលបម្រើការងារ នៅពេលបញ្ចប់ការសិក្សា ។...
ស្វាយរៀង ៖ លោក ហែម ពិសិដ្ឋ អភិបាលរង ខេត្តស្វាយរៀង បានថ្លែងថា សូមគាំទ្រ ចំពោះម្ចាស់អាជីវកម្ម ដែលមានបំណងចង់ ប្រកបរបររកស៊ីទូកទេសចរណ៍ បណ្ដែតទឹកនៅទន្លេវ៉ៃគោ ក្រុងស្វាយរៀង ដែលជាការរួមចំណែក ក្នុងការលើកស្ទួយទេសចរណ៍ខេត្ត ឲ្យកាន់តែមានភាព ទាក់ទាញថែមទៀត ។ ការថ្លែងបែបនេះរបស់ លោកហែម ពិសិដ្ឋ...
ស្វាយរៀង៖ កម្លាំងជំនាញផែនការងារប្រឆាំងគ្រឿងញៀន នៃស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង បានបញ្ជួនជន សង្ស័យ ម្នាក់ឈ្មោះង្វៀង ខាញ៉ ភេទប្រុស អាយុ ៣៥ឆ្នាំ ជនជាតិវៀតណាម រួមជាមួយវត្ថុតាងថ្នាំញៀន(ម្សៅកេតាមីន)ចំនួន១៦ដុំទៅសាលាបំបូង ខេត្តស្វាយរៀងដើម្បី ចាត់ការតាមនីតិវិធី ហើយលោកចៅក្រមបានចេញដិការឃុំខ្លួន បណ្តោះអាសន្ននៅពន្ធធនាគារខេត្តស្វាយរៀង នៅរសៀលថ្ងៃទី១៥ខែមីនា ឆ្នាំ២០២៣រួចហើយដែរ ។ បើតាមលោក បើតាមលោកឧត្តមសេនីយ៍ត្រីកែវ សុថា...
ស្វាយរៀង ៖ លោក ម៉ែន វិបុល អភិបាលខេត្តស្វាយរៀង នៅព្រឹកថ្ងៃទី៧ខែមីនាឆ្នាំ២០២៣នេះបានដឹកនាំកិច្ចប្រជុំរៀបចំពិធីសង្ក្រាន្តស្វាយរៀង ដើម្បីអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃជាតិ ឆ្នាំថោះ បញ្ចស័ក ព.ស២៥៦៦ គ.ស ២០២៣ ត្រូវនឹងថ្ងៃទី១៤-១៥-១៦ ខែមេសា ឆ្នាំ២០២៣ខាងមុខនេះ ។ នៅក្នុងកិច្ចប្រជុំនេះ មានការចូលរួមពីលោក លោកស្រី មន្ទីរជុំវិញខេត្ត...