ភ្នំពេញ៖ លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីការបរទេសខ្មែរ នៅថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២២ បានអនុញ្ញាតឲ្យលោកស្រី Ayda Ünlü ឯកអគ្គរដ្ឋទូតតួកគីប្រចាំកម្ពុជា ចូលជួបសម្ដែងការគួរសម និងជម្រាបលា ក្នុងឱកាសលោកស្រី បញ្ចប់អាណត្តិបេសកកម្ម ការទូតនៅកម្ពុជា ៕