ម៉ានីល៖ ប្រធានាធិបតីហ្វីលីពីន លោក Rodrigo Duterte ដែលចុះចេញពីដំណែងនៅថ្ងៃព្រហស្បតិ៍ ស្អែកនេះ មានភាពល្បីល្បាញ ដោយសារការនិយាយលេងសើច កំប្លុកកំប្លែង និងការគំរាមកំហែងសម្លាប់មនុស្ស។
សុន្ទរកថារបស់គាត់ បានធ្វើឱ្យមនុស្សគ្រប់គ្នាខឹងសម្បារ ពីអ្នកប្រើប្រាស់គ្រឿងញៀន និងអ្នករិះគន់ ដល់មេដឹកនាំពិភពលោក និងសូម្បីតែព្រះជាម្ចាស់ ប៉ុន្តែគាត់នៅតែមានប្រជាប្រិយភាព ក្នុងចំណោមប្រជាជនហ្វីលីពីន ដែលធុញទ្រាន់នឹងអ្នកនយោបាយក្រៅប្រព័ន្ធ និងអំពើពុករលួយ។
នេះជាសម្រង់សម្ដីខ្លះៗរបស់លោកចាប់តាំងពីឡើងកាន់អំណាចក្នុងឆ្នាំ ២០១៦៖
អ្នកប្រើប្រាស់គ្រឿងញៀន
“(អតីតមេដឹកនាំហ្វាស៊ីសអាឡឺម៉ង់) ហ៊ីត្លែរ បានសម្លាប់ជនជាតិជ្វីហ្វ ចំនួនបីលាននាក់។ ឥឡូវនេះ មានអ្នកញៀនថ្នាំ ចំនួនបីលាននាក់ (នៅក្នុងប្រទេសហ្វីលីពីន)។ ខ្ញុំរីករាយនឹងសម្លាប់ពួកគេ។”
នៅថ្ងៃទី ៣០ ខែកញ្ញា ឆ្នាំ ២០១៦ លោក Duterte បានប្រដូចការបង្រ្កាបដ៏សាហាវរបស់គាត់ លើអ្នកប្រើប្រាស់គ្រឿងញៀន ទៅនឹងកិច្ចខិតខំប្រឹងប្រែងរបស់ហ៊ីត្លែរ ក្នុងការសម្លាប់ជនជាតិជ្វីហ្វ ទោះបីជា មានការប៉ាន់ប្រមាណយ៉ាងខ្លាំង ចំនួនមនុស្សដែលត្រូវបានសម្លាប់ នៅក្នុងការសម្លាប់រង្គាល ដោយរបបមេដឹកនាំណាស៊ី ក៏ដោយ។
‘សម្លាប់ខ្លួនឯងទៅ’
«បើដឹងពីអ្នកញៀនថ្នាំអី ទៅសម្លាប់ខ្លួនឯង ព្រោះយកឪពុកម្ដាយ ធ្វើវាជាការឈឺចាប់ពេកហើយ»។
ប៉ុន្មានម៉ោងបន្ទាប់ពីការស្បថចូលកាន់តំណែង នៅថ្ងៃទី ៣០ ខែមិថុនា ឆ្នាំ ២០១៦ លោក Duterte បានទៅមើលតំបន់អនាធិបតេយ្យក្បែរកំពង់ផែ ហើយជំរុញប្រជាជនហ្វីលីពីន ឱ្យសម្លាប់អ្នកប្រើប្រាស់គ្រឿងញៀន។
‘ព្រះល្ងង់’
“តើព្រះដ៏ល្ងង់នេះ ជានរណា? កូនសំផឹងនេះ ពិតជាល្ងង់ក្នុងន័យនេះ។ អ្នកបានបង្កើតអ្វីដែលល្អឥតខ្ចោះ ហើយបន្ទាប់មកអ្នកគិតពីព្រឹត្តិការណ៍ ដែលនឹងល្បួង និងបំផ្លាញគុណភាពនៃការងាររបស់អ្នក។”
ដោយផ្តោតលើរឿងរ៉ាវនៃការបង្កើតព្រះគម្ពីរ លោក Duterte បានចោទសួរថាហេតុអ្វីបានជាព្រះនឹង បង្កើតអាដាម និងនាងអេវ៉ា ហើយបន្ទាប់មកបង្ហាញពួកគេ ទៅនឹងការល្បួង, នៅថ្ងៃទី២២ ខែមិថុនា ឆ្នាំ ២០១៨។
‘បាញ់សម្លាប់ពួកគេចោលទៅ’
«បញ្ជារបស់ខ្ញុំគឺទៅនគរបាល និងយោធា មន្ត្រីភូមិផងដែរថា បើមានបញ្ហា ឬមានស្ថានការណ៍កើតឡើងដែលមនុស្សឈ្លោះគ្នា ហើយអាយុជីវិតអ្នក ត្រូវរងការគំរាមបាញ់សម្លាប់»។
នៅថ្ងៃទី ១ខែមេសា ឆ្នាំ២០២០ លោក Duterte ចេញដីកាបាញ់សម្លាប់ប្រឆាំងនឹងអ្នកបង្កបញ្ហា នៃដែលកើតចេញពីការបិទក្រុង ដោយសារការរីករាលដាលមេរោគឆ្លងកូរ៉ូណា នៅពេលនោះ បន្ទាប់ពីការតវ៉ា ជុំវិញជំនួយស្បៀងអាហារ។
មន្ត្រីពុករលួយ
“ប្រសិនបើអ្នកប្រព្រឹត្តអំពើពុករលួយ តើអ្នកជានរណា ខ្ញុំនឹងឱ្យអ្នកជិះឧទ្ធម្ភាគចក្រ ទៅកាន់ទីក្រុងម៉ានីល ហើយខ្ញុំនឹងបណ្តេញអ្នកចេញ។ ខ្ញុំបានធ្វើវាពីមុនមក ហេតុអ្វីខ្ញុំមិនធ្វើវាម្តងទៀត?”
លោក Duterte និយាយអំពីឧក្រិដ្ឋកម្មអតីតកាល ក្នុងការពន្យល់ ដល់អ្នករស់រានមានជីវិតពីព្យុះទីហ្វុង អំពីរបៀបដែលគាត់នឹងចាត់វិធានការយ៉ាងខ្លាំង ប្រឆាំងនឹងគ្រឿងញៀន និងអំពើពុករលួយ នៅថ្ងៃទី២៧ ខែធ្នូ ឆ្នាំ ២០១៦។
ការគំរាមកំហែងប្រព័ន្ធផ្សព្វផ្សាយ
“ព្រោះតែអ្នកជាអ្នកកាសែត អ្នកមិនរួចពីការធ្វើឃាតទេ បើអ្នកជាកូនឆ្កែញី”។
នៅថ្ងៃទី ៣១ ខែឧសភា ឆ្នាំ ២០១៦ប្រធានាធិបតីជាប់ឆ្នោត Duterte គាំទ្រការសម្លាប់អ្នកកាសែតពុករលួយ។
ការរំលោភផ្លូវភេទ
“ខ្ញុំបានលើកភួយ… ខ្ញុំព្យាយាមប៉ះអ្វីដែលនៅខាងក្នុងខោ”។
កាលពីថ្ងៃទី ២៩ ខែធ្នូ ឆ្នាំ ២០១៨ លោក Duterte បានរំលឹកពីរបៀបដែលគាត់ បានធ្វើបាបអ្នកបំរើម្នាក់ កាលពីគាត់នៅក្មេង។
- ‘បាញ់ទ្វារមាសរបស់អ្នក’
“ប្រាប់ទាហានថា មានបញ្ជាថ្មីពីអភិបាលក្រុង។ យើងនឹងមិនសម្លាប់អ្នកទេ។ យើងគ្រាន់តែបាញ់ទ្វារមាសរបស់អ្នក ដូច្នេះប្រសិនបើគ្មានទ្វារមាស (ស្ត្រី) នោះគ្មានប្រយោជន៍ទេ” ។
នៅថ្ងៃទី ៧ ខែកុម្ភៈ ឆ្នាំ ២០១៨ លោក Duterte និយាយថា ទាហានគួរតែបាញ់ស្ត្រីបះបោរកុម្មុយនិស្ត នៅក្នុងទ្វាមាស។
‘កូនមីស្រីសំផឹង’
“អ្នកត្រូវតែគោរព។ កុំគ្រាន់តែចោលសំណួរ និងសេចក្តីថ្លែងការណ៍។ កូនសំផឹង ខ្ញុំនឹងដាក់បណ្តាសាអ្នកនៅក្នុងវេទិកានោះ។”
លោក Duterte ប្រតិកម្មកាលពីថ្ងៃទី៥ ខែកញ្ញា ឆ្នាំ ២០១៦ ចំពោះការព្រមានថា លោកនឹងប្រឈមមុខនឹងការសាកសួរ ដោយប្រធានាធិបតីអាមេរិកលោក Barack Obama ជុំវិញសង្គ្រាមគ្រឿងញៀន នៅក្នុងប្រទេសហ្វីលីពីន។
(AFP)
ប្រែសម្រួលដោយ៖ សយ សុភា