ភ្នំពេញ ៖ អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា នឹងរៀបចំវេទិកាពិភាក្សា ស្ដីពី «វឌ្ឍនភាពនៃវិស័យសិទ្ធិមនុស្ស និងយុត្តិធម៌នៅកម្ពុជា» នៅព្រឹកថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២២ ស្អែកនេះ។
វេទិកាពិភាក្សា ប្រព្រឹត្តឡើង ក្នុងគោលបំណងជជែកដេញដោលជាសាធារណៈ ជាមួយបណ្ដាញសារព័ត៌មាន និងអង្គការក្រៅរាជរដ្ឋាភិបាលមួយចំនួន លើវិស័យសិទ្ធិមនុស្ស និងប្រព័ន្ធយុត្តិធម៌ បន្ទាប់ពីរាជរដ្ឋាភិបាល បានអនុវត្តគោលនយោបាយ កំណែទម្រង់ប្រព័ន្ធយុត្តិធម៌កម្លងមក។
កិច្ចសន្ទនានេះ នឹងធ្វើឲ្យឃើញនូវតម្លាភាព និងគណនេយ្យភាព នៃកិច្ចប្រឹងប្រែង របស់ក្រសួងយុត្តិធម៌ ក៏ដូចជារាជរដ្ឋាភិបាល ក្នុងការយកចិត្តទុក ដាក់ខ្ពស់លើការផ្ដល់ សេវាយុត្តិធម៌សាធារណៈ។
វាគ្មិនកិត្តិយសដែលនឹងអញ្ជើញចូលរួម គឺលោក ជិន ម៉ាលីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យ ក្រសួងយុត្តិធម៌៕

