ភ្នំពេញ: តុលាការកំពូល កាលពីព្រឹកថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២២នេះ ប្រកាសសាលដីកា និង សម្រេចតម្កល់ ទណ្ឌកម្ម បុរសជាប់ចោទម្នាក់ ជាប់ក្នុងពន្ធនាគារកំណត់៥ឆ្នាំ ជាប់ពាក់ព័ន្ធនឹងការ រួមភេទជាមួយ កុមារីម្នាក់ អាយុ ១២ ឆ្នាំ ប្រព្រឹត្តនៅភូមិចំណេាទរាម ឃុំបិតត្រាំង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ កាលពីឆ្នាំ ២០១៩។
លោក សឹង បញ្ញវុឌ្ឍ ជាប្រធានចៅក្រមប្រឹក្សាជំនុំជម្រះ នៃ តុលាការកំពូល បានថ្លែងអោយដឹងថា ទណ្ឌិត រូបនេះ មានឈ្មោះ ណុប វ៉ន ភេទប្រុស អាយុ ៥២ ឆ្នាំ មុខរបរ កសិករ មានទីលំនៅ ភូមិចំណេាទរាម ឃុំបិតត្រាំង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ។
ចំណែកឯ ជនរងគ្រោះ ជាកុមារី អាយុ១២ មានទីលំនៅ នៅក្នុងភូមិឃុំ ជាមួយនឹងជនជនល្មើស នៅឃុំបិតត្រាំង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ។
លោកចៅក្រមបានថ្លែងថា: នៅក្នុងសំណុំរឿងនេះ ទណ្ឌិត ណុប វ៉ន ត្រូវបានសាលាដំបូងខេត្តព្រះសីហនុ កាលពីថ្ងៃទី ២២ ខែ តុលា ឆ្នាំ ២០២០ កាត់ទោស ដាក់ពន្ធនាគារកំណត់ ៥ ឆ្នាំ ពីបទ : រួមភេទជាមួយ អនីតិជន ក្រោមអាយុ១៥ ឆ្នាំ តាមមាត្រា ៤២ នៃច្បាប់ស្តីពីការបង្រ្កាបអំពើជួញដូរមនុស្ស និង អំពើអាជីវកម្មផ្លូវភេទ ។
គាត់បានប្តឹងឧទ្ធរណ៍។ តែតុលាការ ឧទ្ទរណ៍ បានតម្កល់ទោសគាត់ដដែល ហើយគាត់ក៏បានបន្តប្តឹង សារទុក្ខមក កាន់ តុលាការកំពូល។
ឈ្មោះ ណុប វ៉ន ត្រូវបានចាប់ឃាត់ខ្លួន នៅក្នុងខែ មីនា ២០២០ នៅភូមិចំណេាទរាម ឃុំបិតត្រាំង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ តាមបណ្តឹងរបស់ម្តាយកុមារីរងគ្រោះ៕
ដោយ: លីហ្សា
Warning: Attempt to read property "term_id" on false in /var/www/dap-news.com/htdocs/wp-content/themes/flex-mag/functions.php on line 999
