ព័ត៌មានជាតិ

ឈានទៅអនាគត ​ឱ្យផ្កាតំណាងសុភមង្គល រីកស្គុសស្គាយ China Huaneng Group បានប្រារព្ធកម្មវិធី “ថ្ងៃបើកលើប្រព័ន្ធអ៊ីនធឺណិត” នៃស្ថានីយ៍​វារីអគ្គិសនី សេសាន​ក្រោម២ របស់កម្ពុជា

នៅថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២២ China Huaneng Group ដែលជាអ្នកសាងសង់ និងដំណើរការស្ថានីយ៍វារីអគ្គិសនីសេសានក្រោម២ នៅកម្ពុជាបានប្រារព្ធកម្មវិធី “ថ្ងៃបើកលើប្រព័ន្ធអ៊ីនធឺណិត” ក្រោមប្រធានបទ “ឈានទៅអនាគត ​ឱ្យផ្កាតំណាងសុភមង្គលរីកស្គុសស្គាយ” ។

កម្មវិធី”ថ្ងៃបើកលើប្រព័ន្ធអ៊ីនធឺណិត “លើកនេះបានយកក្មេងប្រុសឈ្មោះ សុខា ដែល​មាន​អាយុ​១០ឆ្នាំ ជាតំណាងដើម្បីទៅយល់ដឹងពីរឿងរ៉ាវជីវិតនៅក្នុងភូមិស្រែគរ ដែលបង្ហាញនូវការយកចិត្តទុកដាក់ជានិច្ ចរបស់ស្ថានីយ៍វារីអគ្គិសនីសេសានក្រោម២ ចំពោះការអភិវឌ្ឍផ្នែកអប់រំក្នុងភូមិស្រែគរ និងការកែលម្អមណ្ឌលសុខភាពជាដើម។ ព្រមទាំងរួមបញ្ចូលនូវរឿងរ៉ាវដែលស្ថានីយ៍វារីអគ្គិសនីសេសានក្រោ២ នាំមកនូវថាមពលដ៏បរិបូរណ៍ដល់អ្នកភូមិ និងបានសាងសង់សាលារៀន​ដើម្បីជួយកុមារ​ដែលនៅជុំវិញនោះ​ឱ្យបានទៅសាលារៀន និង បានធ្វើឱ្យជីវិតអ្នកភូមិ​ស្រែគរកាន់តែប្រសើរឡើង។ នៅភូមិស្រែគរមានមណ្ឌលសុខភាព​ដែលក្នុងមួយឆ្នាំអាច​សម្រាលកូនបានជាង ៨០នាក់ ហើយដីដែលជាសំណង​របស់ រដ្ឋាភិបាលបានធ្វើឱ្យ​ប្រជាជនមានចំណូលកាន់តែច្រើន ហើយប្រជាជននៅក្នុងភូមិស្រែគរ កំពុងតែមានសុភមង្គល។

ការងារផ្លាស់ទីលំនៅថ្មីរបស់អ្នកភូមិ នៃស្ថានីយ៍វារីអគ្គិសនីសេសានក្រោម២ គឺជាគម្រោងដ៏ធំបំផុត និងមានប្រជាជនច្រើនជាងគេ។ បន្ទាប់ពីភូមិស្រែគរបាន សាងសង់សាលារៀន មណ្ឌលសុខភាព ផ្លូវថ្នល់ វត្តអារាម ប៉ុស្តិ៍នគរបាល និងកន្លែងសាធារណៈផ្សេងទៀតមក គឺមានប្រព័ន្ធលូ បណ្តាញអគ្គិសនី អណ្តូងទឹក និងហេដ្ឋារចនាសម្ព័ន្ធផ្សេងៗទៀត យ៉ាងគ្រប់គ្រាន់ ដែលធ្វើឱ្យមានភាព​ប្រសើរឡើង យ៉ាង​ខ្លាំងនូវលក្ខខណ្ឌលំនៅដ្ឋាន និងជីវភាពរស់នៅរបស់ប្រជាជនក្នុងភូមិស្រែគរ។ ចំពោះដីដែលជាសំណង​សម្រាប់​ដាំដុះរបស់ រដ្ឋាភិបាល​បានធ្វើឱ្យចំណូល របស់​ប្រជាជនមានភាពកើន​ឡើង ជីវភាពរស់នៅប្រចាំថ្ងៃរបស់ប្រជាជាន​កាន់​តែធូរធា។

ចាប់តាំងពីឆ្នាំ 2019 មក China Huaneng Group បានប្រារព្ធកម្មវិធី ថ្ងៃបើកចំហជា​សាធារណៈជារៀងរាល់ឆ្នាំនៅក្នុងប្រទេសដែលមានគម្រោងនេះ។ គេតែងតែប្រកាន់ខ្ជាប់នូវគោលគំនិតនៃ”ការពិភាក្សារួមគ្នា សហការសាងសង់ និងការចែករំលែក” និងបង្ហាញប្រាប់ពិភពលោកថា ​China Huaneng Group​ បានចូលរួមចំណែកយ៉ាងសកម្ម ក្នុងការផ្គត់ផ្គង់ថាមពលស្អាតដើម្បីលើកកម្ពស់ កិច្ចសហប្រតិបត្តិការពហុភាគី រវាងបណ្តាប្រទេសអាស៊ីអាគ្នេយ៍ និងលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាជន។ ​China Huaneng Group​បានបង្កើត”គំរូថ្មី”សម្រាប់កិច្ច​សហប្រតិបត្តិការ​ឈ្នះ-ឈ្នះរយៈពេលវែងរវាងចិន និងកម្ពុជា។

ស្ថានីយ៍វារីអគ្គិសនីសេសានក្រោម២ គឺជាក្រុមហ៊ុនមួយដែលHuaneng Lancang River Hydropower Co., Ltd.,​ជាអ្នកកាន់ភាគហ៊ុន និងគ្រប់គ្រង ព្រមទាំងគម្រោងBOTរបស់ Royal Cambodian Group និង Vietnam Electric Power Company ជាអ្នកចូលហ៊ុន។ ​មានទីតាំងស្ថិតនៅខេត្តស្ទឹងត្រែង ក្នុងស្រុកសេសានលើដងទន្លេសេសាន នៅភាគឦសាននៃប្រទេសកម្ពុជា ដែលមាន​ប្រវែងសរុប ៦,៥០០ម៉ែត្រ។ ទំនប់នេះគឺ “ទំនប់វារីអគ្គិសនីវែងជាងគេនៅអាស៊ី” អនុភាពសរុបរបស់ម៉ាស៊ីនគឺ400MW បន្ទាប់ពីបានដាក់ឱ្យ​ដំណើរការ អនុភាពគឺស្មើនឹងប្រមាណ ២០% នៃអនុភាពសរុបរបស់កម្ពុជា។

បច្ចុប្បន្ននេះជាគម្រោង វារីអគ្គិសនីធំជាងគេនៅកម្ពុជា។ គិតត្រឹមថ្ងៃទី31 ខែឧសភា​ស្ថានីយ៍បានផ្ដល់នូវថាមពលសរុបចំនួន 6.652 ពាន់លានគីឡូវ៉ាត់ម៉ោងនៃ ថាមពលសុវត្ថិភាព ស្ថិរភាព និងអាចទុកចិត្តបាន។ វារីអគ្គិសនីនេះ បានជួយកែសម្រួលការខ្វះខាតអគ្គិសនី និងការពឹងផ្អែកលើការនាំចូល របស់កម្ពុជាយ៉ាងច្រើន ព្រមទាំងបានជួយដល់​ការ អភិវឌ្ឍសេដ្ឋកិច្ច​របស់កម្ពុជាផងដែរ ៕

To Top