ភ្នំពេញ ៖ ត្រឹមរយៈ១៩ម៉ោង ក្រោយកើតហេតុ ជនសង្ស័យដែលបានធ្វើសកម្មភាព បាញ់ប្រហារគ្មាន ញញើតដៃអស់ជាច្រើនគ្រាប់ ទៅលើបុរសជាអង្គរក្សយាមផ្ទះវិឡាឲ្យឧកញ៉ាមួយរូប ស្ថិតនៅផ្លូវ៣២២ សង្កាត់បឹងកេងកង១ ខណ្ឌបឹងកេងកង កាលពីវេលាម៉ោង១រសៀល ថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០២២ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនបានហើយ នៅព្រឹកថ្ងៃ ៦ កក្កដា ។ នេះបើតាមស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ។
ជនសង្ស័យឈ្មោះ អ៊ូ សុភី អាយុ ២២ឆ្នាំ មុខរបរអ្នកបើកបរ ។ ដោយអនុវត្តតាមជំនាញ សមត្ថកិច្ចបានចំណាយពេលស្រាវជ្រាវ ត្រឹមតែ ១៩ម៉ោង ជនសង្ស័យ ត្រូវបានឃាត់ខ្លួន។
សូមបញ្ជាក់ថា កាលពីរសៀលថ្ងៃ៦ កក្កដា មានការភ្ញាក់ផ្អើលមួយបានកើតឡើង ដោយបុរសជាអង្គរក្សយាមផ្ទះវីឡាម្នាក់ ត្រូវបានខ្មាន់កាំភ្លើង មិនស្គាល់អត្តសញ្ញាណ ជិះម៉ូតូមកបាញ់រះជាច្រើនគ្រាប់ ខណៈ ជនរងគ្រោះ កំពុងតែអង្គុយយាម បណ្ដាលឲ្យស្លាប់ភ្លាមៗ នៅប៉ុស្ដិ៍យាមខាងមុខផ្ទះ ៕