ព័ត៌មានជាតិ

មេបញ្ជាការ​កង​ពល​តូច​លេខ៧០ នាំយកទៀនវស្សា និងទ័យវត្ថុ ប្រគេនព្រះសង្ឃចំនួន​ ៤វត្ត 

ភ្នំពេញ៖ លោកឧត្តមសេនីយ៍ឯក ម៉ៅ សុផាន់ មេបញ្ជាការកងពលតូចលេខ៧០ ព្រឹក​ថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០២២​ នៅទីបញ្ជាការកងពលតូចលេខ៧០ បានរៀបចំធ្វើពិធីនាំយកទៀនវស្សា និងទ័យវត្ថុ វេរប្រគេនដល់ព្រះសង្ឃ គង់ចាំព្រះវស្សា ពិធីវេទានព្រះវស្សាចំនួន​  ០៤វត្ត ។

គួរអោយដឹងផងដែរថា ទៀនវស្សា និងទ័យវត្ថុ ដែលត្រូវប្រគេន ព្រះសង្ឃ ចំនួន​ ៤វត្តរួមមាន៖ – វត្តជន្លង់ម្លូ ខណ្ឌកំបូល រាជធានីភ្នំពេញ – វត្តស្វាយផ្អែម ខណ្ឌកំបូល រាជធានីភ្នំពេញ -វត្តជម្ពូវ័ន​ ខណ្ឌពោធិ៍សែនជ័យ​ រាជធានីភ្នំពេញ និងវត្តអង្គតាគៀត​ ខណ្ឌកំបូល​ រាជធានីភ្នំពេញ ។

ការ​ពិតណាស់ សាសនាព្រះពុទ្ធ គឺជាសាសនារដ្ឋ ដែលប្រជាពលរដ្ឋខ្មែរ ភាគច្រើនបានប្រកាន់ខ្ជាប់ ស្របពេលនៃពិធីបុណ្យចូលព្រះវស្សា បានឈានមកដល់ លោកឧត្តមសេនីយ៍ឯក ម៉ៅ សុផាន់ មេបញ្ជាការ កងពលតូចលេខ៧០ រួមទាំងមេបញ្ជាការរងកងពល នាយទាហាន នាយទាហានរង និងពលទាហាន បាននាំយកទៀនវស្សា និងទ័យវត្ថុ វេរប្រគេន ដល់ព្រះសង្ឃ គង់ចាំព្រះវស្សា។ 

សូមរំលឹកដែរថា ក្នុងវិស័យព្រះពុទ្ធសាសនា ពិធីបុណ្យចូលព្រះវស្សា បានចាប់ផ្តើមពីថ្ងៃ១រោច ខែអាសាឍ ដល់ថ្ងៃ១៥កើត ខែអស្សុច មានរយៈពេល៣ខែ ដែលពុទ្ធបរិស័ទ ចំណុះជើងវត្ត ក៏ដូចពុទ្ធបរិស័ទជិតឆ្ងាយ បំពេញកិច្ចជួយឧបត្ថម្ភគាំទ្រ ដល់ព្រះសង្ឃ ដែលគង់ចាំព្រះវស្សា អស់កាលត្រីមាស អាស្រយ័ដោយ រដូវនេះជារដូវវស្សា មានភ្លៀងធ្លាក់ជោគជាំ ធ្វើឲ្យភិក្ខុសង្ឃមានការលំបាក ក្នុងការនិមន្តបិណ្ឌបាត្រ ក៏ដូចជាការរួមចំណែក លើកកំពស់វិស័យព្រះពុទ្ធសាសនា ដែលជាសាសនា របស់រដ្ឋឲ្យថ្កុំថ្កើនរុងរឿង តរៀងទៅ៕

To Top