ភ្នំពេញ ៖ ពិតជាថ្មី ហើយប្លែក ក្រុមហ៊ុនវ័ន ហ្វ្រេតធើនីធី ដែលជាក្រុមហ៊ុនចែកចាយមីជាតិ បានសម្ពោធដាក់ឱ្យប្រើប្រាស់ មីជាតិ រសជាតិថ្មី “មីជាតិខគោគ្រឿងខាប់ រសជាតិដើម” ដែលបានចរាចរ ក្នុងទីផ្សារកម្ពុជា ចាប់ពីថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០២២នេះតទៅ ។

មីជាតិខគោគ្រឿងខាប់ រសជាតិដើម ត្រូវបានសម្រិតសម្រាំងឡើង យ៉ាងល្អឥតខ្ចោះគ្រប់ដំណាក់កាល ដោយប្រើប្រាស់នូវរាល់វត្ថុធាតុដើម មានគុណភាពខ្ពស់ ។ ជាមួយនឹង សម្បកវេចខ្ចប់ថ្មី រូបរាងកាន់តែទាក់ទាញ មីជាតិខគោគ្រឿងខាប់ បានបន្ថែមគ្រឿងខាប់ បន្ថែមបន្លែ និង សម្បូរជីវជាតិបំប៉ន ។

លោក ពៅ កាំង ប្រធាន ផ្នែកទីផ្សារនៃក្រុមហ៊ុនវ័ន ហ្វ្រេតធើនីធី បានមានប្រសាសន៍ថា “ដោយឆ្លើយតបទៅនឹង តម្រូវការរបស់ទីផ្សារ និងអតិថិជន ជាពិសេសមើលឃើញពីភាពសំខាន់ នៃរសជាតិ យើងបានបង្កើតនូវមីជាតិ ដែលមានរសជាតិថ្មី ស័ក្តិសមទៅនឹងតម្រូវការ ការពេញចិត្ត ក៏ដូចបង្កភាពងាយស្រួល ក្នុងការជ្រើសរើសរសជាតិ និងសមស្របទៅតាមរស និយមរបស់ប្រជាជនខ្មែរ ។”

គួរបញ្ជាក់ផងដែរថា មីជាតិខគោគ្រឿងខាប់ រសជាតិដើម បានបន្ថែមគ្រឿងខាប់ សម្រិតសម្រាំងដោយគ្រឿងផ្សំស្រស់ៗដូចជា សាច់គោ ឆ្អឹងស៊ុបគោ ឈើអែម ផ្កាចន្ទន៍ ម្ទេសផ្លោក ស្លឹកក្រូចសើច និងរំដេង រួមបញ្ចូលគ្នា ក្នុងកញ្ចប់គ្រឿងខាប់តែមួយ រួមទាំងគ្រឿងផ្សំ បន្ថែមជាច្រើនទៀត ដោយមានការបន្ថែមបន្លែ ការ៉ុត ស្លឹកខ្ទឹម ខ្ទឹមស ខ្ទឹមក្រហម និងខ្ទឹមបារាំង ដើម្បីឱ្យក្លិនកាន់តែឈ្ងុយ និងសម្បូរទៅដោយជីវជាតិ បំប៉នដូចជាថាមពល សារធាតុដែក និងកាកសរសៃផងដែរ ។

ជាមួយគ្នានេះ សម្បកវេចខ្ចប់ត្រូវបានរចនាឡើងជាមួយរូបរាងដ៏ទាក់ទាញ ដោយប្រើប្រាស់ពណ៌ខ្មៅ លាយក្រហមក្រម៉ៅ ទាំងនៅលើកញ្ចប់ និងលើកេស ។ លើសពីនេះ ទៅទៀត យើងក៏បានធ្វើការបន្ថែម ទម្ងន់ឱ្យកាន់តែធ្ងន់ ជាងមុននៅលើរសជាតិថ្មី របស់យើង ។ មីជាតិខគោគ្រឿងខាប់ រសជាតិដើម មានរសជាតិឆ្ងាញ់ជាប់មាត់ ហើយរសជាតិបែបខ្មែរពិតៗ “មីជាតិខគោគ្រឿងខាប់ ញ៉ាំម៉េច ក៏ជាតិដែរ” ។

មីជាតិ ជាប្រភេទមីកញ្ចប់ឆ្អិនស្រាប់ ផលិតឡើងមានការត្រួតពិនិត្យ ត្រឹមត្រូវស្របតាមស្តង់ដារអន្តរជាតិ ដោយប្រើប្រាស់ម៉ាស៊ីន និងបច្ចេកវិទ្យាទំនើបចុង ក្រោយពីប្រទេសជប៉ុន ។

មីជាតិ ត្រូវបានទទួលស្គាល់ ដោយក្រសួងសុខាភិបាល និងស្ថាប័នពាក់ព័ន្ធនានា នៃព្រះរាជាណាចក្រកម្ពុជា ។ មីជាតិ ក៏ត្រូវបានទទួលស្គាល់ និងត្រូវបានដាក់បញ្ចូលជាសមាជិក នៃសមាគមមីកញ្ចប់ ឆ្អិនស្រាប់ពិភពលោក ដែលតំណាងឲ្យប្រទេសកម្ពុជា នាពេលបច្ចុប្បន្ន និងជាមីកញ្ចប់ខ្មែរដំបូងគេ ទទួលបានវិញ្ញាបនបត្រស្តង់ដារអន្តរជាតិ ផ្នែកប្រព័ន្ធគ្រប់គ្រងគុណភាព (ISO9001:2015) ពីចក្រភពអង់គ្លេសផងដែរ ។ លោកអ្នកអាចរកជាវមីជាតិ បាននៅតាមដេប៉ូចែក ចាយតូចធំ ផ្សារទំនើប ម៉ាត និងផ្ទះលក់ចាប់ហួយ ដែលនៅជិតផ្ទះរបស់លោកអ្នក ៕



