នយោបាយ

លោក សយ សុភាព៖ អាស៊ីសេរី ក្រោមកណ្តាប់ដៃ ដែករបស់ ជន្ទ ច័ន្រ្តបុត្រ នឹងមានអ្នកព័ត៌មាន លួចរត់លូនចេញ បន្តបន្ទាប់ទៀត

ភ្នំពេញ៖ លោក សយ សុភាព អគ្គនាយកមជ្ឈណ្ឌលព័ត៌មាន ដើមអម្ពិល និងជាប្រធានសមាគម អ្នកសារព័ត៌មាន កម្ពុជា-ចិន បានលើកឡើងថា វិទ្យុអាស៊ីសេរី ក្រោមកណ្តាប់ដៃ ដែករបស់ ជន្ទ ច័ន្រ្តបុត្រ នឹងមានអ្នកព័ត៌មាន លួចរត់លូនចេញ បន្តបន្ទាប់ទៀត។

ការលើកឡើងរបស់លោក សយ សុភាព បែបនេះ បន្ទាប់ពីលោក មួង ណារ៉េត បុគ្គលិកវិទ្យុអាស៊ីសេរី បាន ប្រកាសចាកចេញពីវិទ្យុនេះ ចាប់ពីថ្ងៃថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២២ តទៅ។

នៅលើគេហទំព័រហ្វេសប៊ុក នៅថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២២នេះ លោក សយ សុភាព បានសរសេរយ៉ាងដូជ្នេះថា “ប្រសិនបើជាការពិត ខ្ញុំសូមកោតសរសើរ ដែលលោកមិនបន្តលក់ឧត្តមគតិដើម្បីដូរសញ្ជាតិ។ខ្មែរនៅភ្នំពេញស្វាគមន៏ លោកគ្រប់ពេល”។

ផ្ទាំងពាណិជ្ជកម្ម

អាស៊ីសេរី ប្រៀបបានទៅនឹងគុកឥតជញ្ជាំង សម័យខ្មែក្រហម ប្រល័យពូជសាសន៏។ អាស៊ីសេរី ក្រោមកណ្តាប់ដៃ ដែករបស់ ជន្ទ ច័ន្រ្តបុត្រ នឹងមានអ្នកព័ត៌មាន លួចរត់លូនចេញ បន្តបន្ទាប់ទៀត។

ប្រសិនបើអ្នកធ្លាក់ ក្នុងឧកាយកលចាញ់បោក ពួកក្រៅច្បាប់ហើយលំអោនកាយ សុំអភ័យទោសនូវភាពល្ងង់ខ្លៅ របស់គេនោះមេដឹកនាំជាតិ សន្តិភាពអាចនឹងពិចារណា។ អ្នកដឹកនាំប្រទេសខ្មែរ តែងមានធម៍មេត្តាករុណា សណ្តោសប្រណី ចំពោះខ្មែរ ខ្លះដែលឆ្កួត វង្វែងហើយដឹងកំហុស សោកស្តាយ។

To Top