ព័ត៌មានជាតិ

អាល្លឺម៉ង់ សម្រេចបិទដំណើរការ បំពង់បង្ហូរប្រេង Nord Stream 1ទាំងស្រុង

បរទេស៖ កាលពីថ្ងៃចន្ទម្សិលមិញនេះ សារព័ត៌មាន rt.com បានចេញផ្សាយថាប្រតិបត្តិបង្ហូរប្រេង តាមរយៈ បំពង់បង្ហូរប្រេង Nord Stream 1 តាមសមុទ្រប៉ាល់តិក នោះគឺត្រូវបានផ្អាកដំណើរការ ទាំងស្រុងហើយ។

ក្រុមហ៊ុនអ្នកប្រតិបត្តិការ Nord Stream AG បានបញ្ជាក់ថាដំណើរការ នៃការជួសជុល និងមើលថែបំពង់បង្ហូរ ប្រេងគឺជាមូលហេតុ ដែលនាំឲ្យមានការបិទដំណើរការ ទាំងស្រុង រយៈពេល១០ថ្ងៃ ពោលគឺមុនពេលនៃផែនការ ចាស់ធ្លាប់បានកំណត់។

Nord Stream AG ក៏បានអះអាងដែរថាស្ថានភាពនេះ ត្រូវបានជូនដំណឹង និងត្រូវបានទទួលការ ព្រមព្រៀងពី​គ្រប់ភាគីរួចរាល់ ហើយដែរ។

រំលឹកដែរថាកាលពីខែមុនរុស្ស៊ី បានសម្រេចចិត្តកាត់ផ្តាច់ ការផ្គត់ផ្គង់ហ្គាស តាមរយៈបំពង់បង្ហូរប្រេងនេះ ដល់ទៅ៦០ភាគរយទៅឲ្យ អាល្លឺម៉ង់ដោយសារតែការផ្តល់ សេវាយឺតយ៉ាវ ពីសំណាក់កាណាដា ក្នុងការត្រួតពិនិត្យតួប៊ីន ប៉ុន្តែរដ្ឋមន្ត្រីអាល្លឺម៉ង់ បានហៅការសម្រេច ចិត្តនេះគឺជាការសម្រេចចិត្ត បែបនយោបាយប៉ុណ្ណោះ៕

ប្រែសម្រួល៖ស៊ុនលី

To Top