ព័ត៌មានជាតិ

ថ្នាក់ដឹកនាំខេត្តកំពង់ចាម អញ្ជើញគោរពវិញ្ញាណក្ខន្ធសព សមាជិកក្រុមប្រឹក្សាក្រុងកំពង់ចាម

កំពង់ចាម ៖ លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម និង លោក ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្ត នារសៀល ថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២២ នេះ បានដឹកនាំ អភិបាលរងខេត្ត នាយករដ្ឋបាល កងកម្លាំងទាំងបី ថ្នាក់ដឹកនាំមន្ទីរ អង្គភាពជុំវិញខេត្ត អាជ្ញាធរក្រុងកំពង់ចាម និងមន្ត្រីពាក់ព័ន្ធ អញ្ជើញចូលរួមរំលែកទុក្ខ និងគោរពវិញ្ញាណក្ខន្ធ សព ឧបាសក ណេត គីម ជាសមាជិកក្រុមប្រឹក្សាក្រុងកំពង់ចាម ។

សូមបញ្ជាក់ថា ឧបាសក ណេត គីម ជាសមាជិកក្រុមប្រឹក្សាក្រុងកំពង់ចាម បានទទួលមរណៈភាពកាលពី វេលាម៉ោង ២:៤១នាទី ឈានចូលថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២២ ក្នុងជន្មាយុ ៦៧ឆ្នាំ ដោយរោគាពាធ បច្ចុប្បន្ន សព ត្រូវបានក្រុមគ្រួសារ មូលមតិគ្នាជាឯកច្ឆ័ន្ទ បារឰធ្វើពិធីបុណ្យទក្ខិណានុប្បទានគម្រប់ ៧ថ្ងៃ ស្ថិតក្នុងភូមិទី៣ សង្កាត់វាលវង់ ក្រុងកំពង់ចាម ៕

To Top