ពោធិសាត់: កម្លាំងចម្រុះរួមមានមន្ត្រីសង្កាត់រដ្ឋបាលជលផលកំពង់លួង កម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលកំពង់លួង កម្លាំងកងរាជអាវុធហត្ថស្រុក នៅថ្ងៃទី ១៣ ខែ កក្កដា ឆ្នាំ ២០២២នេះបានចុះត្រួតពិនិត្យដីព្រៃលិចទឹកក្នុងតំបន់ ៣ នៅភូមិសាស្រ្តមូលដ្ឋានឃុំកំពុងលួង ស្រុកក្រគរ ខេត្តពោធិសាត់ ក៍ប្រទះឃើញមានប្រជាពលរដ្ឋកំពុងកាប់រានទន្រ្ទានន ចំនុចលេខ(0414203-1388218)ស្ថិតនៅក្នុងភូមិទី៤ ឃុំកំពង់លួង ស្រុកក្រគរ ខេត្តពោធិសាត់ដែលកំពុងកាប់រានព្រៃលិចទឹកក្នុងតំបន់៣ប្រមានជា ២៥ A ហើយកម្លាំងចម្រុះក៍បានធ្វើការអប់រំ និង អោយធ្វើកិច្ចសន្យាបញ្ឈប់នូវសកម្មភាពកាប់រានយកព្រៃលិចទឹកក្នុងតំបន់៣ដែលរដ្ឋហាមឃាត់ ក្នុងនោះមានឈ្មោះសុខ ប៉ា ភេទប្រុសអាយុ ៥៨ ឆ្នាំជនជាតិខ្មែរ និង ឈ្មោះជា សុគន្ធា ភេទស្រីអាយុ ៥១ ឆ្នាំជនជាតិខ្មែររស់នៅក្នុងភូមិទី៤ ឃុំកំពង់លួង ស្រុកក្រគរ ខេត្តពោធិសាត់។
ក្រោយពីធ្វើការអប់រំ សាមីខ្លួនទាំង ២ នាក់ក៍បានយល់ព្រមធ្វើកិច្ចសន្យាបញ្ឈប់នូវរាល់សកម្មភាពការកាប់រានព្រៃលិចទឹកក្នុងតំបន់៣នេះតទៅទៀត ហើយកម្លាំងចម្រុះក៍បានអនុញ្ញាតិអោយប្រជាពលរដ្ឋទាំង ២ នាក់នោះវិលត្រឡប់ទៅលំនៅដ្ឋានវិញ៕