ព័ត៌មានជាតិ

ឃុំខ្លួនជនសង្ស័យ ខ្មែរ-ថៃ-វៀតណាម ១១នាក់ និង រឹបអូសបានគ្រឿងញៀន ជាង ៤៤គីឡូក្រាម

ភ្នំពេញ ៖ តំណាងអយ្យការ អមសាលាដំបូងរាជធានីភ្នំពេញ កាលពី រសៀលថ្ងៃទី ១៩ ខែ កក្កដា ឆ្នាំ ២០២២ បានសម្រេចចោទប្រកាន់ ជនសង្ស័យជនចំនួន១១នាក់ ក្នុងនោះ រួមមាន ជនជាតិខ្មែរ-ថៃ-និង វៀតណាម ជាប់ពាក់ព័ន្ធនឹងការរជួញដូរគ្រឿងញៀន ចំនួន ជាង ៤៤ គីឡូក្រាម ប្រព្រឹត្តនៅក្នុងរាជធានីភ្នំពេញ និង នៅប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។

យោងតាមដីកាតុលាការ បានឲ្យដឹងថា ជនសង្ស័យទាំង១១នាក់ មានឈ្មោះ ៖ ១-ឈ្មោះ សុខ ទឹង ភេទប្រុស អាយុ ៣៩ឆ្នាំ ជនជាតិ ខ្មែរ។ ២-ឈ្មោះ សុខ គន្ធា ភេទស្រី អាយុ ៣៧ឆ្នាំ ជនជាតិ ខ្មែរ។ ៣-ឈ្មោះ ហេង សគុណ ភេទប្រុស អាយុ ៤៣ឆ្នាំ ជនជាតិ ខ្មែរ។
៤-ឈ្មោះ តឿន សារុំ ភេទប្រុស អាយុ ៤១ឆ្នាំ ជនជាតិ ខ្មែរ។ ៥-ឈ្មោះ ម៉ុត សុផុន ភេទប្រុស អាយុ ៣២ឆ្នាំ ជនជាតិ ខ្មែរ។ ៦-ឈ្មោះ WEERAPHAT HUN-GRATHANAPONGSORN ភេទប្រុស អាយុ ៣៨ឆ្នាំ ជនជាតិ ថៃ ៧-ឈ្មោះ សេង ឡាទី ភេទប្រុស អាយុ ៣៥ឆ្នាំ ជនជាតិ ខ្មែរ។ ៨-ឈ្មោះ សិត វិសាល ភេទប្រុស អាយុ ២៦ឆ្នាំ ជនជាតិ ខ្មែរ។ ៩-ឈ្មោះ ឆេង ឡាយ ភេទប្រុស អាយុ ២៦ឆ្នាំ ជនជាតិ ខ្មែរ។ ១០-ឈ្មោះ SONGWAT BAU-SRI ភេទប្រុស អាយុ ៣០ឆ្នាំ ជនជាតិ ថៃ។ ១១-ឈ្មោះ LAM HONG PHUNG ភេទប្រុស អាយុ ២៨ឆ្នាំ ជនជាតិ វៀតណាម។

ពូកគេត្រូវបានចាប់ខ្លួន នៅចំណុចផ្សេងៗគ្នា នៅក្នុងរាជធានីភ្នំពេញ និង នៅទីក្រងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ពីថ្ងៃទី ១៣ រហូតដល់ថ្ងៃទី ១៥ ខែ កក្កដា ឆ្នាំ ២០២២ ។

ក្រោយឃាត់ខ្លួន, សមត្ថកិច្ចនគរបាលប្រឆាំងគ្រឿងញៀន រឹបអូសបានវត្ថុតាងគ្រឿងញៀន រូមមាន ៖១-កេតាមីន (KETAMIN) ទម្ងន់សុទ្ធ ១គីឡូនិង៩៥២ក្រាម ២-មេតំហ្វេតាមីន (ICE) ទម្ងន់សុទ្ធ៤២គីឡូ និង៨៥៨ក្រាម។ ៣-អ៊ិចស្តាស៊ី (MDMA) ទម្ងន់សុទ្ធ១០៦ក្រាម។

សរុប ៤៤គីឡូក្រាម និង៩១៦ក្រាម ។

ចំណែកឯ មធ្យោបាយសម្ភារៈ ដែលរឹបអូសបាន រួមមាន ១-រថយន្ត ០២គ្រឿង, ២-ម៉ូតូ ០២គ្រឿង, ៣-អាវុធខ្លី ០១ដើម, ៤-គ្រាប់បែក ០១គ្រាប់, ៥-ជញ្ជីងថ្លឹង ៣គ្រឿង, ៦-ទូរស័ព្ទដៃ ៧គ្រឿង៕ដោយ: លីហ្សា

To Top