ព័ត៌មានជាតិ

ផ្តន្ទាទោសបុរស ជនជាតិអាហ្វ្រិកខាងត្បូងម្នាក់ ជាប់គុក ៣ ឆ្នាំ និង ពិន័យ ១០០ លានរៀល ជាប់ ពាក់ព័ន្ធនឹងបទល្មើសឆបោកប្រាក់ និង ការលាងសំអាតប្រាក់

ភ្នំពេញ: សាលាដំបូងរាជធានីភ្នំពេញ កាលពីថ្ងៃទី ១៩ ខែ កក្កដា ឆ្នាំ ២០២២ បាន ប្រកាសសាលក្រម ផ្តន្ទាទោស បុរសជាប់ចោទ ជននជាតិអាហ្រិ្វកខាងត្បូងម្នាក់ ដាក់ពន្ធនាគារ កំណត់៣ ឆ្នាំ និង ពិន័យជាប្រាក់ ចំនួន ១០០ លានរៀល ក្នុង ជាប់ពាក់ព័ន្ធនឹងបទល្មើស ឆបោកប្រាក់ និង ការសំអាតប្រាក់ ប្រព្រឹត្ដ នៅក្នុងរាជធានីភ្នំពេញ កាលពីចន្លោះខែ កុម្ភៈ និង មេសា ឆ្នាំ ២០២២។

លោកចៅក្រមជំនុំជម្រះ ក៏បានបង្គាប់អោយ ជនជាប់ចោទ ត្រូវសងប្រាក់ចំនួន ៣៥០០០ ដុល្លារ អាមេរិកទៅបុរសរងគ្រោះ ជនជាតិកូរ៉េខាងត្បូងម្នាក់ ដែលជាភាគី ដើមបណ្តឹង តែ បើកផ្លូវអោយ ជនជាប់មានសិទ្ធិប្តឹងជំនាស់ ទៅកាន់តុលាការថ្នាក់លើ តាមនីតិវិធីច្បាប់។

លោកអ៊ឹម វណ្ណៈ ជាចៅក្រមជំនុំជម្រះ សាលាដំបូងរាជធានីភ្នំពេញ បានថ្លែងឱ្យដឹងថា ជនជាតិចោទមានឈ្មោះ Yunus Khmalo ភេទ ប្រុស អាយុ ៤៩ ឆ្នាំ ជនជាតិអាហ្វ្រិកខាងត្បូង មុខរបរលក់ខោអាវ ។

ជនជាប់ចោទឈ្មោះ Yunus Khmalo ត្រូវបានតំណាងអយ្យការចោទប្រកាន់ពីបទ: «ឆបោក» តាមបញ្ញត្តិមាត្រា ៣៧៧ និង ៣៧៨ នៃ ក្រមព្រហ្មទណ្ឌ និង ពីបទ: «លាងសម្អាតប្រាក់» តាមមាត្រា ៣៨ នៃ ច្បាប់ស្ដីពីប្រឆាំង ការសម្អាតប្រាក់ និងហិរញ្ញប្បទាន ភេរវកម្ម និង បទ« ចូលមកក្នុងព្រះរាជាណាចក្រកម្ពុជា ដោយខុសច្បាប់»។

ជនជាប់ចោទ Yunus Khmalo ត្រូវបានចាប់ឃាត់ និង ឃុំខ្លួន កាលពីថ្ងៃទី ២៧ ខែ មេសា ឆ្នាំ ២០២២ តាមបណ្តឹងរបស់ជនរងគ្រោះ បន្ទាប់ពី បានឆបោកប្រាក់ ចំនួន ៣៥០០០ ដុល្លារ ពី ជនរងគ្រោះ តាមរូបភាព ចូលលុយទិញថ្នាំខ្មៅ ដើម្បីលាងលុយ ដុល្លាអាមេរិក ដើម្បីចែកគ្នា នៅក្នុងប្រទេសកម្ពុជា។ ដោយៈ លីហ្សា

To Top