ព័ត៌មានជាតិ

ឃុំខ្លួនបុរសម្នាក់ ពាក់ព័ន្ធនឹងការចាប់ រំលោភសេពសន្ថវ:កូនស្រី បង្កើតវ័យ១៤ ឆ្នាំ នៅខេត្តស្ទឹងត្រែង

ភ្នំពេញ៖ បុរសជាកសិករវ័យ៣៧ ឆ្នាំ ម្នាក់ កាលពីរសៀលថ្ងៃទី ២០ ខែ កក្កដា ឆ្នាំ ២០២២នេះ ត្រូវបានចៅក្រមស៊ើបសួរ នៃ សាលាដំបូងខេត្តស្ទឹងត្រែង ចាប់ឃុំខ្លួន និង បានបញ្ជូនខ្លួនទៅឃុំខ្លួនជា បណ្ដោះអាសន្ននៅពន្ធនាគារ ដើម្បីរង់ចាំ ចាត់ការ តាមផ្លូវច្បាប់ ពាក់ព័ន្ធនឹងការ រំលោភសេពសន្ថវ:ទៅលើកូនស្រីបង្កើតខ្លួនឯង អាយុ១៤ ឆ្នាំ ប្រព្រឹត្ត នៅភូមិស្រែស្រណុកថ្មី ឃុំក្បាលរមាស ស្រុកសេសាន ខេត្តស្ទឹងត្រែង ។

មន្ត្រីនគរបាលព្រហ្មទណ្ឌកម្រិត ធ្ងន់ខេត្តស្ទឹងត្រែង បានឲ្យដឹងថា ជនត្រូវចោទរូបនេះ មានឈ្មោះ អ៉ឹម រដ្ឋា ភេទប្រុស អាយុ ៣៧ឆ្នាំ មានមុខរបរ ធ្វើស្រែចំការ ( ត្រូវជាឪពុកបង្កើត ) ។ ចំណែកជនរងគ្រោះមានអាយុ ១៤ ឆ្នាំ គឺ ត្រូវជាកូនស្រី បង្កើត។

ឪពុកនិងកូនទាំងពីរនាក់ រស់នៅក្នុងភូមិស្រែស្រណុក ឃុំក្បាលរមាស ស្រុកសេសាន ខេត្តស្ទឹងត្រែង ។

ជនជាប់ចោទត្រូវបាន តំណាងអយ្យការ ចោទប្រកាន់ពីបទ: រំលោភសេពសន្ថវ: មានស្ថានទម្ងន់ទោស និង ប្រឈមនឹងជាប់គុក រវាង ពី ៧ ទៅ ១៥ ឆ្នាំ ប្រសិនបើ តុលាការរកឃើញ ពីពិរុទ្ធភាព។

ជនជាប់ចោទត្រូវបានចាប់ខ្លួន កាលពីថ្ងៃទី ១៨ ខែ កក្កដា តាមបណ្តឹងរបស់ជីដូន (យាយ) របស់ ក្មេងស្រីរងគ្រោះ៕ ដោយ: លីហ្សា

To Top