ព័ត៌មានជាតិ

ស្រ្តីវ័យចំណាស់ម្នាក់ ត្រូវរថយន្តបុកស្លាប់ នៅស្រុកបាកាន

ពោធិសាត់៖ ស្ត្រីវ័យចំណាស់អាយុ ៩៦ ឆ្នាំម្នាក់ត្រូវរថយន្តមិនស្គាល់ អត្តសញ្ញាណបុកបណ្តាលអោយ ស្លាប់បាត់បង់ជីវិត ខណ: រូបគាត់បានវង្វេង ដើរចេញពីផ្ទះលើកំណាត់ផ្លូវជាតិលេខ៥ ទាំងកណ្តាលអាយប់ ឆ្លងចូលថ្ងៃទី ២២ ខែ កក្កដា ឆ្នាំ ២០២២ ។

បើតាមរបាយការណ៍របស់ អធិការដ្ឋាននគរបាលស្រុកបាកាន បានអោយដឹងថា ហេតុការគ្រោះថ្នាក់ចរាចរណ៍ គួរអោយរន្ធត់នោះបានកើតឡើង នៅចំនុចចន្លោះបង្គោលគីឡូម៉ែត្រលេខ២១៨-២១៩ស្ថិតនៅភូមិស្វាយស ឃុំស្វាយដូនកែវ ស្រុកបាកាន ខេត្តពោធិសាត់។

របាយការណ៍ដដែលក៏បានអោយដឹងទៀតថា ស្រ្តីរងគ្រោះដែលបានស្លាប់បាត់បង់ជីវិត ដោយសាររថយន្តមិនស្គាល់ អត្តសញ្ញាណបុកបណ្តាលអោយ ស្លាបើនោះមានឈ្មោះចាន់ ប៉ុច ភេទស្រីអាយុ ៩៦ ឆ្នាំជនជាតិខ្មែរ រស់នៅភូមិព្រៃយាង ឃុំអូរតាប៉ោង ស្រុកបាកាន ខេត្តពោធិសាត់។

ក្រោយកើតហេតុ កម្លាំងសមត្ថកិច្ចនគរបាលចរាចរណ៍ ផ្លូវគោកស្រុកបាកានបានចុះទៅពិនិត្យ វាស់វែងនៅកន្លែងកើតហេតុ ហើយបានធ្វើកំណត់ហេតុប្រគល់ សាកសពអោយទៅក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី ចំណែករថយន្តបង្ករសមត្ថកិច្ច កំពុងធ្វើការស្រាវបន្ត ៕

To Top