ភ្នំពេញ ៖ រដ្ឋបាលរាជធានីភ្នំពេញ បានក្រើនរំលឹកសារជាថ្មី ពីកម្រៃសេវា គ្រប់គ្រងសំរាមសំណល់រឹង (ថ្មី) នៅរាធានីភ្នំពេញ ។ ការក្រើនរំលឹកនេះ ក្រោយពីសង្កេតឃើញថា ប្រជាពលរដ្ឋជាម្ចាស់លំនៅឋាន ម្ចាស់អាជីវកម្ម សេវាកម្ម ស្ថាប័នរដ្ឋ និងឯកជនមួយចំនួនធំ បានអនុវត្តការបង់ថវិកា តាមតារាង កម្រៃថ្មីយ៉ាងល្អប្រសើរ ប៉ុន្តែនៅមានមួយចំនួនតូចទៀត នៅមិនទាន់បានអនុវត្ត ការបង់ថវិកាតាមតារាងកម្រៃថ្មី នៅឡើយ ។
បើយោងតាមខ្លឹមសារខាងលើនេះ រដ្ឋបាលរាជធានីភ្នំពេញ ចង់ជម្រុញឲ្យអ្នកមិនទាន់បានអនុវត្ត រួសរាន់បង់ថ្លៃសេវាគ្រប់គ្រងសំរាម សំណល់រឹង (ថ្មី) ក្នុងករណីមិនព្រមបង់ ថ្លៃសេវាតាមតារាងកម្រៃថ្មីនេះទេ រដ្ឋបាលរាជធានី នឹងចាត់វិធានការដូចជា៖ ១-បញ្ចេញឈ្មោះជាសាធារណៈ តាមបណ្តាញសង្គម ឬតាមប្រព័ន្ធផ្សព្វផ្សាយនានា, ២-កត់ត្រាជាបំណុល ហើយអនុវត្តវិធានការដ្ឋបាល ដោយបិទអាជីវកម្ម ឬសេវាកម្មជាបណ្តោះអាសន្ន និង៣-អនុវត្តវិធានការផ្សេងៗទៀតតាមការចាំបាច់ ។
សូមមើលតារាងកម្រៃសេវាគ្រប់គ្រងសំរាម សំណល់រឹង នៅរាជធានីភ្នំពេញ ដូចខាងក្រោម៖



