ព័ត៌មានជាតិ

លោក ហ៊ុន ម៉ាណែត៖ គ្មានប្រទេសណា មកដឹកនាំប្រទេសយើងទេ

ភ្នំពេញ៖ លោក ហ៊ុន ម៉ាណែត កូនប្រុសច្បងរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា ដែលជាបេក្ខភាពនាយករដ្ឋមន្រ្តី នាពេលអនាគត បានលើកឡើងថា គ្មានប្រទេសណាមួយមក ដឹកនាំប្រទេសកម្ពុជានោះទេ គឺកម្ពុជាម្ចាស់ការលើខ្លួនឯង ។

វិដេអូជាង៤នាទី បង្ហោះក្នុងហ្វេសប៊ុកផ្ទាល់ខ្លួន ក្នុងពិធីសំណេះសំណាល ជាមួយលោកគ្រូ-អ្នកគ្រូ បង្ហាញនាព្រឹកថ្ងៃ២៥ កក្កដា លោក ហ៊ុន ម៉ាណែត បានថ្លែងថា មានគេចោទកម្ពុជា ជាអាយ៉ងវៀតណាម-ចិន ហើយថា នៅតាមបណ្តាស្ថាប័នក្រសួងរដ្ឋ សុទ្ធតែមានមន្រ្តីជាយួននិងចិន។ សួរថា វៀតណាម-ចិននៅឯណា? គឺគ្រប់ក្រសួងជាមន្រ្តីខ្មែរទាំងអស់ ដែលទទួលបានការបណ្តុះបណ្តាល តាំងពីមុនសង្គ្រាមនិងក្រោយឆ្នាំ១៩៧៩ ដោយសារលោកគ្រូ-អ្នកគ្រូពង្រឹង នូវសមត្ថភាពដឹកនាំប្រទេស ឯករាជ្យ ម្ចាស់ការ ក្នុងការអភិវឌ្ឍប្រទេស និងកាន់ជោគវាសនាប្រទេស ។

លោកថា “អត់មានប្រទេសណាមកដឹកនាំ ប្រទេសយើង អត់មានប្រទេសណាស្រឡាញ់ខ្មែរ ចង់ឲ្យខ្មែររីកចំរើន ល្បឿនលឿនជាងខ្មែរនោះទេលោកគ្រូ-អ្នកគ្រូ ។ ហ្នឹងហើយដែលយើងម្ចាស់ការខ្លួនឯង ហ្នឹងហើយដែលយើងយក ចិត្តទុកដាក់លើវិស័យអប់រំ” ។

ក្រៅពីនេះ លោកហ៊ុន ម៉ាណែត បន្តលើកឡើងពីគុណបំណាចគ្រូបង្រៀន ក្នុងការបណ្តុះបណ្តាល ជំនាញផ្សេងៗ។ ក្នុងនោះលោកបានលើកពីការ អភិវឌ្ឍប្រទេសប្រកបដោយចីរភាព និងភាពម្ចាស់ការ ត្រូវផ្តល់អាទិភាពទៅលើការកសាង និងពង្រឹងធនធានមនុស្ស ហើយការកសាងនិងពង្រឹងធនធានមនុស្ស ត្រូវផ្តល់អាទិភាពទៅលើ ការពង្រឹងវិស័យអប់រំផងដែរ ហើយការពង្រឹងវិស័យអប់រំ ត្រូវផ្តល់អាទិភាពទៅលើលោកគ្រូអ្នកគ្រូ និងបុគ្គលិកសិក្សា ៕

To Top