ព័ត៌មានជាតិ

បង្កើនការប្រយ័ត្ន! កម្ពុជា នឹងបន្តមានភ្លៀងធ្លាក់ ពីខ្សោយទៅមធ្យម លាយឡំផ្គរ រន្ទះ ខ្យល់កន្ត្រាក់ 

ភ្នំពេញ ៖ ក្រសួងធនធានទឹក និងឧតុនិយម បានប្រកាសឲ្យដឹងថា ចាប់ពីថ្ងៃទី២៧ ខែកក្កដា ដល់ថ្ងៃទី២ ខែសីហា ឆ្នាំ២០២២ កម្ពុជានឹងបន្តមានភ្លៀងធ្លាក់ ក្នុងកម្រិតពីខ្សោយទៅមធ្យម លាយឡំទៅដោយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់ ។ 

យោងតាមសេចក្តីជូនដំណឹង របស់ក្រសួងនៅថ្ងៃ២៦ កក្កដា បានឲ្យដឹងថា ក្នុងអំឡុងមួយសប្តាហ៍ខាងមុខកម្ពុជានឹងទទួលឥទ្ធិពលដូចតទៅ៖ ចាប់ពីថ្ងៃ២៧-៣១ កក្កដា ឥទ្ធិពលពីកម្រិតសម្ពាធទាបខ្សោយ  និងចាប់ពីថ្ងៃ១-២ សីហា ឥទ្ធិពលពីជ្រលងសម្ពាធទាប ប្រព័ន្ធសម្ពាធទាប ( ITCZ ) និងខ្យល់មូសុងនិរតីក្នុងកម្រិតខ្សោយ ។ 

ក្រសួងបញ្ជាក់ថា ស្ថានភាពបែបនេះ នឹងធ្វើឲ្យបណ្តាខេត្តនៅតំបន់វាលទំនាបកណ្តាល នឹងអាចមានភ្លៀងក្នុងកម្រិតពីខ្សោយទៅមធ្យម លាយឡំទៅដោយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់ ។ ចំណែកបណ្តាខេត្តជាប់ជួរភ្នំដងរែក និងខ្ពង់រាបឦសាន នឹងអាចមានភ្លៀង ក្នុងកម្រិតពីខ្សោយទៅមធ្យម លាយឡំទៅដោយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់ ។  

ដោយឡែក តំបន់មាត់សមុទ្រ នឹងអាចមានភ្លៀងក្នុងកម្រិតពីខ្សោយទៅមធ្យម លាយឡំទៅដោយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់ ៕

To Top